ជនជាតិ​ចិន​​ចំនួន​២៣២​នាក់​​ត្រូវបាន​​បណ្ដេញ​ចេញពី​កម្ពុជា​​

06-12-2018 9:39 am

​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួមជាមួយ​សមត្ថកិច្ច​ចិន បាន​បណ្តេញចេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ ក្នុងនោះ​ស្រី​៣៨​នាក់ ចេញពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ ពាក់ព័ន្ធ​ករណី​ឆបោក​គំរាម​គំហែង និង​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) តាម​ជើងយន្តហោះ​ពិសេស​ទៅ​ប្រទេស​ចិន​វិញ តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​សូមបញ្ជាក់ថា ជនជាតិ​ចិន​ទាំង​២៣២​នាក់​ខាងលើ ត្រូវបាន​សម្ថ​កិច្ច​កម្ពុជា​បង្ក្រាបបាន កាលពី​ថ្ងៃទី​២៦ ខែវិច្ជិកា ឆ្នាំ​២០១៨ នៅ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ក្នុង​ទឹកដី​ខេត្តតាកែវ​៕

ព័ត៌មានផ្សេងទៀត