ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រីយាង​គោរព​វិញ្ញាណក្ខន្ធលោក​Beat Richner

06-12-2018 9:21 am

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ យាង​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ចេតិយ​តម្កល់​ធាតុ​របស់លោក នៅមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ក្រុង​សៀមរាប​។​

​ធាតុ​លោក​វេជ្ជបណ្ឌិត Beat Richner ត្រូវបាន​ដឹក​ពី​ប្រទេស​កំណើត​របស់លោក គឺ​ប្រទេស​ស្វីស  មក​តម្កល់​នៅមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។ នៅ​ក្នុងនោះ ក៏មាន​ការរៀបចំ​ពិធី​សូត្រមន្ត បង្សុកូល ឧទ្ទិស​កុសល ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់លោក​ពី​សំណាក់​ព្រះសង្ឃ​ប្រមាណ ៧០០​អង្គ​ផងដែរ​៕


ព័ត៌មានផ្សេងទៀត