ប្រធាន​​​​ផ្នែក​​​ហិរញ្ញវត្ថុ​​​ក្រុមហ៊ុន​​Huawei​​ត្រូវ​ចាប់ខ្លួន​​ក្នុងប្រទេស​​កាណាដា​

06-12-2018 8:50 am
អ្នកស្រី​Meng Wanzhouប្រធាន​ផ្នែក​ហិរញ្ញវត្ថុក្រុមហ៊ុន​Huawei

​តាម​ការបញ្ជាក់​ពី​ក្រសួង​យុត្ដិធម៌​កាណាដា​បានឲ្យដឹងថា អាជ្ញាធរ​បាន​ចាប់ខ្លួន​កូនស្រី​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​Huawei តប​តាម​សំណើ​របស់​អាមេរិក​។ អ្នកស្រី​Meng Wanzhou ជាប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​និង​​ជា​អនុប្រធាន​ក្រុមហ៊ុន​Huawei ត្រូវបាន​ចាប់ខ្លួន​ក្នុង​ទីក្រុង​Vancouver កាលពី​ថ្ងៃទី​០១​ខែ​ធ្នូ​។ អ្នកស្រី​Meng​ត្រូវបាន​ស្នើសុំ​ឲ្យធ្វើ​បត្យាប័ន​ដោយ​សហរដ្ឋ​អាមេរិក​ផងដែរ​។​

​ក្រុមហ៊ុន​Huawei​បាន​និយាយថា បានទទួល​ព័ត៌មាន​តិចតួច​ណាស់​ពី​ការចោទប្រកាន់ ហើយក៏​មិនដឹងថា អ្នកស្រី​Meng​បានធ្វើ​រឿង​អ្វី​ខុស​ដែរ​។ អ្នកស្រី​ជា​កូនស្រី​លោក​Ren Zhengfei ស្ថាបនិក​ក្រុមហ៊ុន​Huawei ត្រូវបាន​ចាប់ឃុំខ្លួន​ខណៈ​កំពុង​ផ្ទេរ​ជើងហោះហើរ​។ អាជ្ញាធរ​កា​ណា​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ទេ​ជុំវិញ​ករណីនេះ ក្រៅតែពី​អះអាងថា​ធ្វើតាម​ដី​ការបស់​តុលាការ​៕

ព័ត៌មានផ្សេងទៀត