លោក​ហ៊ុន សែន នឹង​ជួបជុំ​អ្នកសារព័ត៌មាន​ទូទាំងប្រទេស​នៅ​ថ្ងៃ​១១​មករា​

05-12-2018 5:14 pm

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ជួបជុំ​អ្នកសារព័ត៌មាន​ប្រចាំឆ្នាំ លើក​ទី​៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​ព័ត៌មាន ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ​នេះ​។​

​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា «​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​មាន​បំណង​ចូលរួម​ក្នុង​ពិធី​ខាងលើ តម្រូវឲ្យ​មាន​ការចុះឈ្មោះ នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ដើម្បី ទទួលបាន​ប័ណ្ណ​ចូលរួម​»​។ ក្រសួង​ព័ត៌មាន នឹង​ចាប់ផ្ដើម​ចុះឈ្មោះ អ្នកសារព័ត៌មាន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ យ៉ាងយូរបំផុត​។​

​សូមបញ្ជាក់​ថា កិច្ច​ជំនួប​សំណេះសំណាល រវាង​លោកនាយក​រដ្ឋមន្ត្រី ជាមួយ​អ្នកសារព័ត៌មាន ត្រូវបាន​ធ្វើឡើង​លើកដំបូង នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា និង​លើក​ទី​២ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត កោះ​ពេជ្រ​៕

ព័ត៌មានផ្សេងទៀត