ក្រសួង​អប់រំ​ថា​​មាន​យុវជន​តិចតួច​ណាស់​​ដែល​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​​

05-12-2018 5:09 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​អះអាងថា មាន​យុវជន​តិចតួច​ណាស់​ដែល​ចូលរួម​ការងារ​ស្ម័គ្រចិត្ត ក្នុងចំណោម​យុវជន​សរុប​ប្រមាណ​ជា​៣៣% ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រសួង​អប់រំ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ទទូច​អំពាវនាវ​ឱ្យ​យុវជន ចូលរួម​ការងារ​ស្ម័គ្រចិត្ត​បន្ថែមទៀត​ដើម្បី​ជំរុញ​ឱ្យ​ការងារ​ស្ម័គ្រចិត្ត​កាន់តែ​ប្រសើ​នៅក្នុង​ប្រទេស​កម្ពុជា​។​(​សេង បារាំង​)

​អគ្គនាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ​លោក​តូច ជឿន បាន​អះអាងថា​បច្ចុប្បន្ន​មាន​យុវជន​តិចតួច​ណាស់ ដែល​ចូលក្នុង​ការងារ​ស្ម័គ្រចិត្ត ក្នុងចំណោម​យុវជន​សរុប​ជាង​៣៣% ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បានបញ្ជាក់​ពី​មូលហេតុ​ដែលមាន​យុវជន ចូលរួម​ការងារ​ស្ម័គ្រចិត្ត​តិចតួច គឺ ដោយសារតែ​កង្វះ​ព័ត៌មាន​ទាក់ទង​ការងារ​ស្ម័គ្រចិត្ត កង្វះ​ផ្នែក​ធនធានមនុស្ស ជាពិសេស​កង្វះ​ធនធាន​ថវិកា តែម្ដង​។ លោក​បន្តថា ការងារ​ស្ម័គ្រចិត្ត​នេះ ត្រូវ​ចូលរួម​ធ្វើ​ទាំងអស់គ្នា ទាំង​រដ្ឋាភិបាល ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​……………

​សំឡេង​លោក​តូច ជឿន​៖

​លោក​តូច ជឿន បាន​គូសបញ្ជាក់ថា​បច្ចុប្បន្ន​ក្រសួង​អប់រំ និង​អង្គការ​អ្នកស្ម័គ្រចិត្ត​សហប្រជាជាតិ ព្រមទាំង​ដៃគូ​ជិតស្និទ្ធ​ពី​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ដទៃទៀត បាន​នឹង​កំពុងធ្វើកា​រងារ​ស្ម័គ្រចិត្ត​រយៈពេល​៧-៨​ខែ​មកហើយ មានដូចជា ការ​ការងារ​ស្ម័គ្រចិត្ត​ទាក់ទង​វិស័យ​សុខាភិបាល ទាក់ទង​ការអប់រំ ទាក់ទង​នឹង​កសិកម្ម និង​ផ្នែក​យេនឌ័រ​ជាដើម​។ ការលើកឡើង​របស់លោក​តូច ជឿន ខាងលើនេះ​ក្នុងឱកាស​ដែល​លោក​ចូលរួម​ក្នុង​ទិវា​ថ្នាក់ជាតិ​លើក​ទី​៨ ស្ដីអំពី​ការងារ​ស្ម័គ្រចិត្ត និង​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ឆ្នាំ​២០១៨ ដែល​រៀបចំ​ធ្វើ​នៅ​វិទ្យស្ថាន​បច្ចេកវិទ្យា នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​នៅក្នុង​ទិវា​ថ្នាក់ជាតិ​លើក​ទី​៨ ស្ដីអំពី​ការងារ​ស្ម័គ្រចិត្ត និង​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត​៥​ធ្នូ​នេះដែរ កញ្ញា​ហៀ​ង វណ្ណា ជា​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា កញ្ញា​បានបង្ហាញ​អំពី​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​ខេត្ត​កំពង់ឆ្នាំង ផ្នែក​បណ្ដុះបណ្ដាល​សិស្ស និង​ផ្នែក​ទឹកស្អាត និង​អនាម័យ ក្រោយពី​ធ្វើ​ការងារ​នេះ កញ្ញា​ទទួលបាន​ទាំង​បទពិសោធន៍ និង​ចំណេះដឹង​ផងដែរ​។ កញ្ញា​ក៏បាន​ទទូច​ឱ្យ​យុវជន​ដទៃទៀត ឱ្យ​ចូលរួម​ក្នុង​ការងារ​ចិត្ត​ស្ម័គ្រចិត្ត ដើម្បី​ទទួលបាន​បទពិសោធ និង​ចំណេះដឹង​ផ្ទាល់ខ្លួន ដូច​កញ្ញា​ដែរ​……………

​សំឡេង​កញ្ញា​ហៀ​ង វណ្ណា​៖

​ចំណែក​លោកស្រី​ភូ​លីន ថា​មេ​ស៊ី​ស អ្នកសម្របសម្រួល​របស់​អង្គកា​រអ្នក​ស្ម័គ្រ​សហប្រជាជាតិ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ក៏​បានឱ្យដឹង​ផងដែ​រថា អង្គការសហប្រជាជាតិ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការងារ​ស្ម័គ្រចិត្ត ទាំង​នៅក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ទាំង​នៅក្នុង​សហ​គន៍​ជាមួយ​យុវជន​។ លោកស្រី​បន្តថា ការងារ​ស្ម័គ្រចិត្ត មា​២​ចំណុច​សំខាន់ៗ គឺ​ទី​១ ការបង្កើត​ទំនុកចិត្ត និង​ទី​២ ការបើក​ចិត្ត​ទូលាយ​សម្រាប់​ខ្លួនឯង និង​សង្គម​ទាំងមូល​…………..

​សំឡេង​លោកស្រី​ភូ​លីន ថា​មេ​ស៊ី​ស​៖

​បើតាម​តួលេខ​របស់​អង្គការ​អ្នកស្ម័គ្រចិត្ត​សហប្រជាជាតិ អ្នកចូលរួម​ការងារ​ស្ម័គ្រចិត្ត​ជាមួយ​អង្គការ​នេះ គឺមាន​ចំនួន​១០៧៣​នាក់ ក្នុងនោះ​ភាគច្រើន​គឺ​យុវជន​។​ជា​ការកត់សម្គាល់ កា​ងារ​ស្ម័គ្រចិត្ត ដែល​ធ្វើ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​មើលឃើញ​ដូចជា ការងារ​មនុស្ស​ធ​ម៏​របស់​កាកបាទក្រហម​កម្ពុជា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ជាដើម​……….៕

ព័ត៌មានផ្សេងទៀត