អាមេរិក​​កាត់ទោស​​ទាហាន​ម្នាក់​​ដាក់ពន្ធនាគារ​​២៥​ឆ្នាំ​​ពីបទ​​គាំទ្រ​​ក្រុម​រដ្ឋ​អ៊ីស្លាម​

05-12-2018 4:15 pm
រូបភាព​ទាហាន​អាមេរិក

​ទាហាន​អាមេរិក​ម្នាក់​ដែល​បម្រើការ​ក្នុង​មូលដ្ឋាន​នៅ​កោះ​ហា​វ៉ៃ ត្រូវបាន​តុលាការ​កាត់ទោស​កាលពី​ថ្ងៃទី​០៤​ធ្នូ ដាក់ពន្ធនាគារ​២៥​ឆ្នាំ ពីបទ​ប៉ុនប៉ង​ផ្ដល់​ការគាំទ្រ​ដល់​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​។ តាម​ការបញ្ជាក់​ពី​អគ្គ​រដ្ឋអាជ្ញា​បានឲ្យដឹងថា លោក​Ikaika Erik Kang​មាន​អាយុ​៣៥​ឆ្នាំ បាន​ស្បថ​ចូល​បម្រើការ​ក្នុង​ក្រសួង​ការពារជាតិ ជា​សមាជិក​យោធា​អាមេរិក ប៉ុន្ដែ​រូបលោក​បាន​ក្បត់​នឹង​ប្រទេសជាតិ ហើយ​ទៅ​បង្ហាញ​ការ​ស្មោះស្ម័គ្រ​ដល់​ក្រុម​រដ្ឋ​អ៊ីស្លាម​ទៅវិញ​។ មិនតែប៉ុណ្ណោះ លោក​ចង់​ផ្ដល់​ការផ្គត់ផ្គង់​ផ្នែក​សម្ភារៈ​ដល់​ក្រុម​រដ្ឋ​អ៊ីស្លាម​ថែមទៀត​។ សូមបញ្ជាក់ថា តាម​ការ​ឲ្យដឹងពី​អាជ្ញាធរ លោក​Kang​បានបង្ហាញ​ភាព​ស្មោះស្ម័គ្រ​ដល់​ក្រុម​រដ្ឋ​អ៊ីស្លាម​កាលពីដើមឆ្នាំ​២០១៦ ហើយ​លោក​តែងតែ​តាមដាន​រាល់​វីដេអូ​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​បង្ហោះ និង​ចង់​ក្លាយជា​សមាជិក​របស់​ក្រុម​នេះ​ថែមទៀត​៕

ព័ត៌មានផ្សេងទៀត