លោកស្រី​ធីតា ឃឹះចំណាយពេល​ស្ទើរ​មួយជីវិតក្នុង​ការងារ​សង្គម

05-12-2018 11:40 am
លោកស្រី​ធីតា ឃឹះ

​លោកស្រី​ធីតា ឃឹះ​កើត​នៅ​ឆ្នាំ​១៩៥១ នៅ​ទី​ក្រុងភ្នំពេញ ក្នុង​ត្រកូល​គ្រួសារ​មួយ ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ បម្រើការ​ក្នុង​របប​សង្គមរាស្ត្រនិយម​។ លោកស្រី​ជា​កូន​ទី​៨ ក្នុងចំណោម​បងប្អូន​១០​នាក់​។ លោកស្រី​បាន​រៀប​អាពាហ៌ពិពាហ៌​នៅ​អាយុ​១៧​ឆ្នាំ ជាមួយ​បុរស​ម្នាក់ ដែលជា​បណ្ឌិត​ផ្នែក​គណិតសាស្ត្រ មកពី​សហរដ្ឋអាមេរិក​។​

​លោកស្រី​ធីតា ឃឹះ​បាន​ចាកចេញ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ មុនពេល​កម្ពុជា ធ្លាក់​ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​។ អំឡុងពេល​ស្នាក់នៅ​ប្រទេស​ទី​ពីរ​បណ្តោះអាសន្ន លោកស្រី​បាន​ចូល​បម្រើ​ការងារ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ ផ្នែក​សម្ភាសន៍ រៀបចំ​ឯកសារ ជនភៀសខ្លួន​ខ្មែរ នៅ​ព្រំដែន​ខ្មែរ​-​ថៃ​។ ក្រោយមក​នៅ​ឆ្នាំ​១៩៧៩ លោក​បាន​ចាកចេញ​ពី​ប្រទេស​ថៃ បន្តដំណើរ​ទៅ​អាមេរិក បង្កើត​អង្គការក្រៅរដ្ឋាភិបាល​មួយ ដើម្បី​ជួយ​ជនភៀសខ្លួន​នៅ​ទីនោះ​ទៀត​។ លោកស្រី​ធីតា ឃឹះ​បាន​ត្រឡប់មក​កម្ពុជា​វិញ នៅក្រោយ​សន្ធិសញ្ញា​ក្រុងប៉ារីស ដើម្បី​បន្ត​បេសកកម្ម​ការងារ រហូត​ឆ្នាំ​១៩៩៧ លោកស្រី​បាន​ក្លាយជា​ប្រធាន​អង្គការ​សីល​ការ​រហូតមកដល់​បច្ចុប្បន្ន​។​

​ដោយ​យ​សារ​តែមាន​ភាព​សកម្ម​យ៉ាងខ្លាំង នៅក្នុង​ការ​បំពេញការងា​រ ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល​ដោយ​ផ្តោត​សំខាន់ ទៅលើ​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី និង​អភិបាលកិច្ច​ល្អ លោកស្រី​ធីតា ឃឹះ  អាច​ត្រូវ​ចាត់ទុកថា គឺជា​ស្ត្រី​ខ្មែរ​មួយរូប ដែល​ចូលរួម​ផ្លាស់ប្តូរ​ផ្នត់គំនិត​ស្ត្រី​ឲ្យមាន​ភាពក្លាហាន ហ៊ាន​ចូលរួម​នៅក្នុង​កិច្ចការ​សង្គម និង​កិច្ចការ​នយោបាយ​។ យ៉ាងណា លោកស្រី​ធីតា ឃឹះ​ដែល​នៅពេលនេះ​មាន​វ័យ ៦៧​ឆ្នាំ នឹង​លាឈប់​ពី​នាយិកា​អង្គការ​សីល​ការ នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោកស្រី​ធីតា ឃឹះ​នាយិកា​អង្គការ​សីល​ការ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

​សំឡេង៖

 

ព័ត៌មានផ្សេងទៀត