គ្រូ​Barcelona​​មិន​សប្បាយ​ចិត្ដ​​ក្រោយ​​Messi​ជាប់​លេខ​៥​នៃ​ពាន​​Ballon d’Or

05-12-2018 11:26 am
រូបភាពគ្រូបង្វឹក​Barcelona លោក​Ernesto Valverd(ស្ដាំ)និងកីឡាករ​Messi

​នៅ​ទីបំផុត​ម្ចាស់​ពាន​Ballon d’Or ឆ្នាំ​២០១៨ បាន​ធ្លាក់​ទៅលើ​កីឡាករ​ខ្សែបម្រើ​របស់​Real Madrid និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​Luka Modric​។ Modric​បានបញ្ចប់​កំណត់ត្រា​របស់​Lionel Messi និង​Cristiano Ronaldo ដែល​គ្រប់គ្រង​ពាន​នេះ​ម្នាក់​៥​ឆ្នាំ​មកហើយ​។ តាមរយៈ​ការបោះឆ្នោត Ronaldo​ធ្លាក់​មក​នៅត្រឹម​លេខ​ពីរ Antoine Griezman​លេខ​បី Kylian Mbappe ខណៈដែល Messi​វិញ​ធ្លាក់​ដល់​លេខ​ប្រាំ​។ 

​លទ្ធផល​នេះ​បានធ្វើឲ្យ​គ្រូបង្វឹក​Barcelona លោក​Ernesto Valverd​មិន​សប្បាយចិត្ដ​ឡើយ​។ លោក​ថា​Messi​ធ្លាក់​ដល់​ចំណាត់ថ្នាក់​លេខ​ប្រាំ ជា​រឿង​មិន​សម​ហេតុផល​ទេ​។ លោក​បន្ថែមថា លោក​អបអរសាទរ​Modric ចំពោះ​ការ​ឈ្នះ​ពាន Ballon d’Or ក្នុង​ឆ្នាំ​២០១៨ ប៉ុន្ដែ​លោក​មិន​សប្បាយចិត្ដ​នឹង​លទ្ធផ​ល​របស់​Messi​ទេ។ តែ​យ៉ាងណាមិញ​លោក​នឹងមិន​ចូលរួម​ជជែក​វែកញែក​ពី​បញ្ហា​នេះ​​ឡើយ​៕

ព័ត៌មានផ្សេងទៀត