សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​​មួយរូប​ថា​​ព្រះអង្គម្ចាស់​​អា​រ៉ាប៊ីសាអូឌីត​ជា​មនុស្ស​ឆ្កួត​

05-12-2018 9:57 am
សមាជិក​ព្រឹទ្ធសភា​អាមេរិកលោក​​​Lindsey Graham​

​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​និយាយថា បន្ទាប់ពី​បាន​ស្ដាប់​ព័ត៌មាន​របស់​CIA ពួកគេ​ជឿជាក់​កាន់តែខ្លាំង​ថា ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត​ពិតជា​មា​ន​ពាក់ព័ន្ធ នឹង​ករណី​សម្លាប់​អ្នកកាសែត​លោក​Jamal Khashoggi​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​រូបលោក​Lindsey Graham​បាន​និយាយថា លោក​មាន​ជំនឿ​ខ្ពស់​ណាស់ ព្រះអង្គម្ចាស់ Mohammed bin Salman ជា​អ្នកសមគំនិត​ក្នុង​ការសម្លាប់​Khashoggi​។ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​រូបនេះ​បន្ថែមថា ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត​រូបនេះ ហាក់ដូចជា​ឆ្កួត និង​ជា​មនុស្ស​មាន​គ្រោះថ្នាក់​។ 

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក​Jamal Khashoggi អ្នកកាសែត​ល្បីឈ្មោះ​អា​រ៉ាប៊ីសាអូឌីត មាន​មនុស្ស​ចំនួន​១១​នាក់​ត្រូវបាន​ចោទប្រកាន់ ប៉ុន្ដែ​អា​រ៉ាប៊ីសាអូឌីត​ច្រានចោល​ការចោទប្រកាន់ថា មិន​ពាក់ព័ន្ធ​នឹង​ព្រះអង្គម្ចាស់​Mohammed bin Salman​ទេ​។ លោក​Jamal Khashoggi​អាយុ​៥៩​ឆ្នាំ ត្រូវបាន​សម្លាប់​បន្ទាប់​ពី​លោក​ចូលទៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ាប៊ីសាអូឌីត ប្រចាំ​ក្រុង​អ៊ី​ស្ដង់​ប៊ុល​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី​០២​ខែតុលា​។ ក្រោយ​កើតហេតុ​រហូតមកដល់​ពេលនេះ នៅ​មិនទាន់​រកឃើញ​អ្នកបញ្ជា​ទេ ហើយ​សាកសព​វិញ​ក៏​រក​មិនឃើញ​ដែរ​៕

ព័ត៌មានផ្សេងទៀត