រដ្ឋមន្ដ្រី​ការបរទេស​​កូរ៉េខាងជើង​​នឹងធ្វើ​ទស្សនកិច្ច​បី​ថ្ងៃ​​ទៅ​ប្រទេស​ចិន​

04-12-2018 4:48 pm
រូបភាព​រដ្ឋមន្ដ្រី​ការបរទេសកូរ៉េខាងជើង

​តាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​០៤​ធ្នូ​នេះ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​កូរ៉េខាងជើង នឹងធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ជួប​ពិភាក្ស​ការងារ​ជាមួយ​មន្ដ្រីជាន់ខ្ពស់​ចិ​ន​។ ចិន​គឺជា​ដៃគូ​សេដ្ឋកិច្ច​និង​នយោបាយ​ដ៏​រឹងមាំ​របស់​កូរ៉េខាងជើង បើទោះបី​ចិន​ធ្លាប់​ប្រតិកម្ម​នឹង​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង​ក៏ដោយ​។ មួយ​រយៈពេល​ចុងក្រោយ​ទំនាក់ទំនង​ចិន​-​កូរ៉េខាងជើង​បាន​ល្អប្រសើ​រ​ឡើងវិញ បន្ទាប់ពី​មានការ​បន្ទន់ឥរិយាបថ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោ​ករី យ៉ុង​ហូ​(Ri Yong Ho) នឹង​ធ្វើឡើង​បី​ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។ លោក​នឹង​ជួបពិភាក្សា​ជាមួយ​ទីប្រឹក្សា​រដ្ឋ​ចិន​លោក​វ៉ាង យី​(Wang Yi) រួមទាំង​មន្ដ្រីជាន់ខ្ពស់​ផ្សេងទៀត ដើម្បី​ពិភាក្សា​ពិ​ស្ថានភាព​លើ​ឧបទ្វីប​កូរ៉េ ផ្លាស់ប្ដូរ​ទស្សនៈ​លើ​ទំនាក់ទំនង​ចិន​-​កូរ៉េខាងជើង រួមទាំង​បញ្ហា​ប្រឈម​មួយចំនួនទៀត​។ សូម​រម្លឹកថា ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ជួប​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​បី​លើក​មកហើយ​ក្នុង​ឆ្នាំនេះ​៕​

ព័ត៌មានផ្សេងទៀត