លោក​គង់ គាំ ឡកឡឺយ​​ដាក់​លោក​សម រង្ស៊ី​​«​គិត​មិនត្រូវ ​យល់​មិន​ច្បាស់ ​ធ្វើ​អ្វី​មិនកើត​»​

04-12-2018 10:28 am
  ស្តាប់
លោកគង់ គាំ និងលោកសម រង្ស៊ី
ស្តាប់ជាសំឡេង

​ពេលនេះ ការវាយប្រហារ​គ្នា​នៃ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ លែងមាន​អ្វី​ជាការ​លាក់បាំង​ទៀតហើយ​។​ក្រុម​លោក​សម រង្ស៊ី បានធ្វើ​សកម្មភាព​នយោបាយ ដែល​គេ​មើលឃើញថា កំពុង​ទាត់​ក្រុម​លោក​កឹម សុខា​ចោល​។ មិនមែន​តែ​ក្រុម កឹម សុខា​និយម​ទេ ដែល រិះគន់ លោក​សម រង្ស៊ី សូម្បីតែ​លោក​គង់ គាំ ដែលជា​អ្នក​ស្និទ្ធ​បំផុត នឹង​លោក​សម រង្ស៊ី ក៏​ចេញមក​វាយប្រហា​រលោក​សម រង្ស៊ី យ៉ាង​ចាស់ដៃ​ផងដែរ​។ 

​ជា​សារ​នយោបាយ​ថ្មី​មួយ នៅ​ថ្ងៃទី​០៣ ធ្នូ លោក​គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៉ី បាន​ប្រមើល​ឃើញថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពេលនេះ​បាន​បែកក្បាល បែក​ខ្លួន និង​កន្ទុយ​បោក ទៅហើយ​។​

​ការបន្ត​ចេញមុខ​វាយប្រហារ​លោក​សម រង្ស៊ី ពី​សំណាក់​លោក​គង់ គាំ ពេលនេះ ធ្វើឡើង​ចំពេល​ក្រុម​លោក​សម រង្ស៊ី បានរៀបចំ​សន្និសីទ នៅ​ក្រុង​អា​ត្លង់​តា សហរដ្ឋអាមេរិក ដែល​ធ្វើឲ្យ​ក្រុម​អ្នកស្និ​ទ្ធនឹង​លោក​កឹម សុខា ខឹងសម្បារ និង​មិន​ទទួលស្គាល់ ពិសេស​តួនាទី​ថ្មី​ដែល​អង្គ​សន្និសីទ​ផ្តល់ឲ្យ​លោកសម រង្ស៊ី ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នោះ​។​

​លោក​គង់ គាំ បាន​ហៅ​ទង្វើ​របស់លោក​សម រង្ស៊ី ពេលនេះ​ថា «​គិត​មិនត្រូវ យល់​មិន​ច្បាស់ និង​ធ្វើ​អ្វី​មិនកើត គឺជា​ទ្រព្យ​ជាប់​ខ្លួន​របស់ លោក​សម រង្ស៉ី និង​គូកន​។ លោក​ថា ប្រធាន​ចលនា ឬ​ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ វា​ដូច​តែ​គ្នា​ទេ​។ បើ​សូម្បី តែ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់​ផង ឱ្យ​អន្តរជាតិ​ណា​គេ​ទទួលស្គាល់​ទៅ​កើត​?»​។​

​ប៉ុន្តែ​យ៉ាងណា​លោក​សម រង្ស៊ី មិនដែល​តប​តទៅ​លោក​គង់ គាំ វិញ​នោះទេ​។ តែ​ការអំពាវនាវ​ជាទូទៅ មិន​ចំពោះ​ទៅ​លោក​គង់ គាំ ត្រូវបាន​កើត​ធ្វើឡើង ដើម្បី​ទប់​ស្ថានការណ៍​កុំឲ្យ​កាន់តែ​ធ្ងន់ធ្ង​រជាង​នេះ ដោយ​លោក បញ្ជាក់ថា រាល់​ការប៉ុនប៉ង​ណាមួយ ដែល​ចង់​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​កលល្បិច របស់លោក​ហ៊ុន សែន​។ លោក​សូមឲ្យ​ប្រជារាស្ត្រ​ខ្មែរ កុំ​ចាញ់កល​ល្បិច​នេះ​។ លោក​សម រង្ស៊ី និយាយថា «​ដរាបណា យើង​រួបរួមគ្នា​ជា​ធ្លុង​មួយ យើង​នឹង​ផ្តួលរំលំ​របប​ផ្តាច់ការ​ជាពុំខាន ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ​»​។ លោក​សមរង្ស៊ី នៅតែ​បញ្ជាក់​ដដែល ជាដ​ដែលថា «​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​» បើទោះជា​លោក​កឹម សុខា តាមរយៈ​មេធាវី ប្រកាស​មិន​ទទួលស្គាល់ នូវ​សកម្មភាព​នយោបាយ របស់​ក្រុម​លោក​សម រង្ស៊ី ក៏ដោយ​។​

​មិនមែន​តែ​លោក​គង់ គាំ ដែល​គេ​ស្គាល់​ថា ជា​ក្រុម​សម រង្ស៊ី និយម​នោះទេ សូម្បី​កូនស្រី​របស់ លោក​កឹម សុខា គឺ​កញ្ញា​កឹម មនោ​វិទ្យា រួមទាំង​អ្នកគាំទ្រ​លោក​កឹម សុខា ស្ទើរតែ​ទាំងអស់ បាន​រិះគន់​ចំពោះ​ការរៀបចំ​សន្និសីទ​នៅ​អា​ត្លង់​តា​នេះថា ជា​ការបំបែកបំបាក់​ផ្ទៃក្នុង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​

​ពី​ពេលនេះ​តទៅ ក្រុម​អ្នកគាំទ្រ​លោក​សម រង្ស៉ី និង​ក្រុម​អ្នកគាំទ្រ​លោក​កឹម សុខា ចាប់ផ្តើម​ផ្ទុះ​កំហឹង​ដាក់គ្នា​យ៉ាង​ខ្លាំងក្លា ហើយ​សញ្ញា​បែកបាក់​របស់​អតីត​គណបក្សប្រឆាំង​មួយ​នេះ នឹង​លេចចេញ​ជា​រូបរាង​កាន់តែច្បាស់​ឡើង​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក​សុខ ឥសាន ថា​នយោបាយ​របស់លោក​សម រង្ស៊ី​ពេលនេះ ជា​នយោបាយ បាយឡុកបាយឡ​។ លោក​ថា ទោះជា​លោក​សម រង្សី ទន្ទេញរ​ត់មាត់​ថា សម រង្សី​និង​កឹម សុខា​ជា​មនុស្ស​តែមួយ ដើម្បី​បំភាន់​ភ្នែក​សាធារណជន​យ៉ាងណាក៏ដោយ តែ​លោក​សម រង្សី  នៅ​ចិញ្ចឹមចិត្ត​ប្រើ​ឧបាយកល​គ្រប់បែបយ៉ាង ដើម្បី​ដណ្តើម​តួនាទី​ដឹកនាំ​អតីត​បក្សប្រឆាំង​នេះ ដដែល​៕

ព័ត៌មានផ្សេងទៀត