រដ្ឋសភា​​ធ្វើ​​សន្និសីទ​​សារព័ត៌មាន​​ស្តីពី​វិសោធន​កម្ម​ច្បាប់​​គណបក្ស​នយោបាយ​​

03-12-2018 4:29 pm

​រដ្ឋសភា​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៣ ខែធ្នូ​នេះ នឹងធ្វើ​សន្និសីទ​សារព័ត៌មាន ពី​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​នេះ​បើតាម​ការលើកឡើង​របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ ថ្លែងប្រាប់វិទ្យុវាយោ។​

​លោក ឡេង ប៉េងឡុង បាន​អះអាងថា សន្និសីទ​សារព័ត៌មាន នឹង​និយាយ​អំពី​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ធ្វើឡើង​នៅ នៅ​ថ្ងៃ​ចន្ទ ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧:០០ នៅ​វិមាន​រដ្ឋសភា​។​

​គួរ​បញ្ជាក់ថា សន្និសីទ​សារព័ត៌មាន​របស់​រដ្ឋ​សភា ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៣ ធ្នូ​នេះ បានឱ្យដឹងថា រដ្ឋសភា​កំពុង​សិក្សា​ដើម្បី​ដក​បម្រាម​ធ្វើ​នយោបាយ​របស់​អតីត​ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨​នាក់ ឱ្យធ្វើ​នយោបាយ​ឡើងវិញ និង  ប្រកាស​បើកឱកាស​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​ផង​។​

ព័ត៌មានផ្សេងទៀត