អ៊ីរ៉ង់​គាំទ្រ​កិច្ចចរចា​សន្តិភាព​យេមែននិង​ចង់​បញ្ចប់​វិបត្តិ​

03-12-2018 3:51 pm
អាគារដែលរងការបំផ្លិចបំផ្លាញដោយសារជម្លោះប្រដាប់អាវុធនៅយេមែន

​អ៊ីរ៉ង់​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ការរៀបចំឲ្យ​មានការ​ចរចា​សន្តិភាព​ជាថ្មី រវាង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​និង​រដ្ឋាភិបាល​យេមែន​។ យោងតាម​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អ៊ីរ៉ង់ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទីក្រុង​តេ​អ៊ីរ៉ង់​បាន​ត្រៀមខ្លួន​រួចហើយ នៅក្នុង​ការជួយ​ស្វែងរក​ដំណោះស្រាយ​ផ្នែក​នយោបាយ​។​

​គួរ​ជម្រាបជូន​ថា កិច្ចចរចា​សន្តិភាព​ជុំ​ថ្មី រវាង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​រដ្ឋាភិបាល​យេមែន គាំទ្រ​ដោយ​អា​រ៉ាប៊ីសាអូឌីត គ្រោង​ចាប់​ផ្តើមធ្វើ​នៅ​ថ្ងៃ​ពុធ នៅ​ប្រទេស​ស្វីស​៕

ព័ត៌មានផ្សេងទៀត