ប្រទេសរុស្ស៊ីនិងអារ៉ាប៊ីសាអ៊ូឌីត បានយល់ព្រមបន្តកិច្ចព្រមព្រៀង ស្តីពី ការកាត់បន្ថយការផលិតប្រេង ខណៈតម្លៃប្រេងឆៅ បានធ្លាក់ចុះនៅលើទីផ្សារសកល។ នេះបើតាមលោកVladimir Putin ប្រធានាធិបតីរុស្ស៊ី បាននិយាយនៅថ្ងៃសៅរ៍ទី១ខែធ្នូឆ្នាំ២០១៨ ក្រោយជជែកជាមួយព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីត Mohammed bin Salman នៅក្នុងកិច្ចប្រជុំG20 នៅប្រទេសអាហ្សង់ទីន។ លោក Putin និយាយថា នឹងធ្វើការស្ទាបស្ទង់ អំពីស្ថានភាពទីផ្សារ ជាមួយអារ៉ាប៊ីសាអ៊ូឌីត។ រុស្ស៊ីមិនមែនជាសមាជិកនៃបណ្តាប្រទេសនាំប្រេងចេញ( OPEC )ទេ ប៉ុន្តែរុស្ស៊ីដែលជាប្រទេសនាំប្រេងចេញដ៏ធំមួយ លើពិភពលោក បានសហការជាច្រើនឆ្នាំមកហើយ ជាមួយអង្គការ OPEC ដើម្បីជួយឲ្យមានការងើបឡើងវិញនៃតម្លៃប្រេង បន្ទាប់ពីការធ្លាក់ចុះតម្លៃនៅឆ្នាំ២០១៤៕