លោក​ត្រាំ​ថាអាច​នឹង​ជួប​លោក​គីម​ម្តងទៀតនៅ​ដើមឆ្នាំ​២០១៩

02-12-2018 1:37 pm
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកគីម ជុងអ៊ុនដើរជាមួយគ្នានៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ២០១៨

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​ថ្លែងថា លោក​អាច​នឹង​ជួប​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង​ម្តងទៀត នៅ​ខែមករា​ឬ​ខែកុម្ភៈ​ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក​ត្រាំ ថ្លែងប្រាប់​អ្នកកាសែត នៅពេល​ធ្វើដំណើរ​ត្រឡប់មក​ពី​ចូលរួម​កិច្ចប្រជុំ​G20​នៅ​ប្រទេស​អា​ហ្សង់​ទីន ឆ្ពោះទៅកាន់​អាមេរិក នៅ​ថ្ងៃ​សៅរ៍​ទី​១​ខែធ្នូ​ឆ្នាំ​២០១៨​។ ជំនួប​លើក​ទី​ពីរ​នេះ ទំនង​ធ្វើឡើង​នៅ​អាមេរិក​ផ្ទាល់​តែម្តង ព្រោះ​បើតាម​លោក​ត្រាំ​បាន​និយាយថា នឹង​អញ្ជើញលោក​គីម មក​ទស្សនកិច្ច​នៅ​អាមេរិក​។​

​គួរ​ជម្រាបជូន​ថា លោក​ត្រាំ​និង​លោក​គីម ធ្លាប់បាន​ជួបគ្នា​ម្តង នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ខែមិថុនា​ឆ្នាំ​២០១៨ ដើម្បី​ជជែក​ពិភាក្សា ពី​ការលុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ការជួបគ្នា​លើកដំបូង​កាលនោះ ត្រូវបាន​គេ​ចាត់ទុកថា ជា​ជំនួប​បែប​ប្រវត្តិសាស្ត្រ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត