១១​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ​​កម្ពុជា​រក​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​​បាន​ជាង​១០០​លាន​ដុល្លារ​​

01-12-2018 12:04 pm

​រយៈពេល​១១​ខែ គឺ​ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ចំណូល​ថវិកាជាតិ​ចំនួន ១០៤,៥២៧,៥៣១​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ៩.២៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ នេះ​តាម​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ ចុះ​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨​។ របាយការណ៍​ដដែល​បញ្ជាក់ថា នៅ​រយៈពេល​១១​ខែ​ដូចគ្នានេះ ភ្ញៀវទេសចរ​បរទេស​ចំនួន ២,៣២៣,១៦៨​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ កើនឡើង ៦.០៩​ភាគរយ​។​

​យ៉ាងណាមិញ​បើតាម​របាយការណ៍​នេះ ចំណូល​ដែល​ទទួលបាន​១០៤​លាន​ដុល្លារ​នេះ រាជរដ្ឋាភិបាល​បាន​ដក​ចំនួន ៤,៦៤៦,៣៣៦​ដុល្លារ ឧបត្ថម្ភ​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត