អាមេរិក​គ្រោង​​ដំណើរការ​​នាវា​ពិឃាត​​ប្រភេទ​ថ្មី​​បំពាក់​មី​ស៊ី​ល​​ពិសេស​

30-11-2018 8:53 am
នាវា​USS Thomas Hudnerដែលអាមេរិក​ត្រៀមដាក់ដំណើរការ

​បើតាម​ការបញ្ជាក់​ពី​កងទ័ព​អាមេរិក​ថ្មីៗ​នេះ កងទ័ពជើងទឹក​អាមេរិក​នឹងដាក់​ដំណើរការ​នាវាចម្បាំង​ថ្មី​បំផុត​មួយ បំពាក់​មី​ស៊ី​ល​ប្រដេញ​មាន​សមត្ថភាព​ខ្ពស់ នា​ចុង​សប្ដាហ៍​នេះ​។ នាវា​USS Thomas Hudner នឹងត្រូវ​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​នៅក្នុ​ង​ទីក្រុង​បូ​ស្ដុន រដ្ឋ​ម៉ាសាឈូសេត​នា​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។ នាវា​យកឈ្មោះ​អតីត​អាកាសយានិក​អាមេរិក លោក​Thomas J. Hudner Jr.​មក​ប្រើ ដែល​លោក​បានទទួល​មេដាយ​កិត្ដិយស ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក​Harry S. Truman ក្នុង​ឆ្នាំ​១៩៥១​។ លោក​Hudner​បាន​ស្លាប់​ក្នុង​ឆ្នាំ​២០១៧​ក្នុង​វ័យ​៩៣​ឆ្នាំ​។​

​សូមបញ្ជាក់ថា នាវា​USS Thomas Hudner នឹង​ក្លាយជា​នាវា​ពិឃាត​ប្រភេទ​Arleigh Burke-class​លំដាប់​ទី​៦៦ មាន​សមត្ថភាព​វាយប្រហារ​ក្នុង​ដែនអាកាស លើដី និង​ក្នុង​ទឹកបាន​ក្នុងពេល​តែមួយ​។ នាវា​នេះ​នឹង​ត្រូវបញ្ជូន​ទៅកាន់​ស្ថានីយ​កងទ័ពជើងទឹក Mayport ស្ថិតក្នុង​រដ្ឋ Florida៕

ព័ត៌មានផ្សេងទៀត