មក​ដឹង​ពី​រថយន្ដ​​មេដឹកនាំ​​ពិភពលោក​​ទាំង​៥​រូប ដែលមាន​ប្រព័ន្ធ​​សុវត្ថិភាព​​ខ្ពស់បំផុត​

29-11-2018 3:33 pm
រូបភាព​មេដឹកនាំ​ពិភពលោក​ដែល​ជិះរថយន្ដមានប្រព័ន្ធសុវត្ថិភាព​ខ្ពស់​បំផុត

​មេដឹកនាំ​ពិភពលោក​នីមួយៗ តែងតែមាន​រថយន្ដ​ផ្ទាល់ខ្លួន សម្រាប់​ធ្វើដំណើរ​ទៅកាន់​ទីតាំង​នានា​។ អ្វីដែល​សំខាន់ រថយន្ដ​ដែល​មេដឹកនាំ​នីមួយៗ​ប្រើប្រាស់ ក៏មាន​គុណភាព​ខ្ពស់​ខុសប្លែក​ពី​រថយន្ដ​ធម្មតា​ដែរ​។ យើង​សូម​បង្ហាញ​រថយន្ដ​មេដឹកនាំ​ចំនួន​៥​រូប ដែលមាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត​។​

​ទី​៥ រថយន្ដ Audi A8L security មានតម្លៃ​១.៣​លាន​ដុល្លារ របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel​។ រថយន្ដ​នេះ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ណាស់ គ្រាប់កាំភ្លើង​ក៏​បាញ់​មិន​ធ្លុះ ការ​បំផ្ទុះ​គ្រាប់​ក៏​មិន​ខ្ទេច​។​

​ទី​៤ រថយន្ដ Mercedes- Benz S Class Security មានតម្លៃ​១.៥​លាន​ដុល្លារ របស់​ស្ដេច​អា​រ៉ាប៊ីសាអូឌីត Salman Bin Abdulaziz Al Saud​។ រថយន្ដ​នេះ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ណាស់ គ្រាប់កាំភ្លើង​ក៏​បាញ់​មិន​ធ្លុះ ការ​បំផ្ទុះ​គ្រាប់​ក៏​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកជិះ​ដែរ​។ 

​ទី​៣ រថយន្ដ BMW 7 Series- Security មានតម្លៃ​១.៦​លាន​ដុល្លារ របស់​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​លោក​Narendra Modi​។ រថយន្ដ​នេះ​ក៏មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត កាំភ្លើង​ក៏​បាញ់​មិន​ធ្លុះ ហើយ​ការ​បំផ្ទុះ​គ្រាប់​ក៏​មិន​គ្រោះថ្នាក់​ដែរ​។​

​ទី​២ រថយន្ដ Aurus Senat Security មានតម្លៃ​២​លាន​ដុល្លារ របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin​។ រថយន្ដ​នេះ​ក៏មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត កាំភ្លើង​មិនអាច​បាញ់​ធ្លុះ គ្រាប់បែក​ក៏​មិនអាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកជិះ​ដូចគ្នា​ដែរ​។​

​ទី​១ រថយន្ដ Cadilac One Security មានតម្លៃ​២.៥​លាន​ដុល្លារ របស់​ប្រធានាធិបតី​អាមេរិក​លោក​Donald Trump​។ រថយន្ដ​នេះ​ក៏មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត​ដែរ គ្រាប់កាំភ្លើង​ឬ​គ្រាប់បែក​មិនអាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកជិះ​ខាងក្នុង​បានឡើយ​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត