ផ្សែង​អាចជួយ​ដេញ​សត្វល្អិត​មិន​ឱ្យ​មក​រោម និង​បំផ្លាញ​ផ្កា​ស្វាយបាន​

20-11-2018 6:06 pm

​ជាទូទៅ នៅ​ពេល​ដល់​រដូវ​ស្វាយ​ចេញ​ផ្កា យើង​តែ​សង្កេតឃើញ​មាន​សត្វល្អិត​ជាច្រើន​មក​ទុំរោម​ផ្កាស្វាយ ធ្វើឱ្យ​ផ្កាស្វាយ​ជ្រុះ​អស់ មិនសូវ​កាន់​ផ្លែ ។​

​ទាក់ទង​នឹង​បញ្ហា​នេះ បើសិនជា​យើង​ប្រើ​ថ្នាំពុល​កសិកម្ម នោះ​យើង​នឹង​អាច​ប៉ះពាល់​លើ​សត្វល្អិត​មាន​ប្រយោជន៍ ដូចជា​ឃ្មុំ និង​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​យើង​ទៅ​វិញ ។​

​អ្វី​ដែល​យើង​អាចធ្វើ​បាន គឺ​អាច​យក សំរាម​ស្លឹកឈើ អាចម៍គោ​ក្រៀម ច្របល់​ចូលគ្នា  គរ​ជា​គំនរ​ដាក់​នៅ​ក្រោម​ដើម​ស្វាយ ហើយ​ស្រោច​ទឹក​តិចៗ ឱ្យ​សើម​សព្វ ទើប​បំពក់ភ្លើង​ដុត​បង្ហុយ​ឱ្យ​ផ្សែងហុយ​សាយ​សព្វគ្រប់​មែក​ស្វាយ ។​

​ការ​ធ្វើ​របៀប​នេះ ត្រូវធ្វើ​រយៈពេល​១​ម៉ោង ឬ​២​ម៉ោង នៅ​ពេល​ព្រឹក ឬ​ល្ងាច​ក៏បាន ។ យើង​គួរ​ចាប់ផ្តើម​ធ្វើ​នៅ​ពេល​ស្វាយ​ចាប់ផ្តើម​ចេញ​ផ្កា រហូតដល់​ចេញ​ព​កក្តិប ទើប​ឈប់ ។​

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕

ព័ត៌មានផ្សេងទៀត