អ្នក​វិទ្យាសាស្ដ្រ​កំពុង​ព្រួយបារម្ភ​​ពី​​អាវុធ​​នុយក្លេអ៊ែរ​​នៅក្នុង​ពិភពលោក​

09-11-2018 4:18 pm 480
រូបភាព​អាវុធ​នុយក្លេអ៊ែរ

​អ្នកវិទ្យាសាស្ដ្រ​នាំគ្នា​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ពី​កង្វះខាត​នៃ​ដំណើរការ​ដកហូត​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ពិភពលោក​។ ការព្រួយបារម្ភ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ រៀបចំឡើង​នៅក្នុង​ទីក្រុង​Chicago​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ កិច្ចប្រជុំ​នេះ​មាន​អ្នកវិទ្យាសាស្ដ្រ​ចូលរួម​ប្រមាណ​២០០​នាក់​។ អ្នកចូលរួម​បាន​និយាយថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កំពុង​បង្កើន​ការចំណាយ​លើ​អាវុធ​នុយក្លេអ៊ែរ និង​កំពុង​ព្យាយាម​បោះបង់ចោល​កិច្ចព្រមព្រៀង​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។ ដូច្នេះ​គួរតែមាន​កិច្ចពិភាក្សា​ជាបន្ទាន់​លើ​ករណីនេះ​។

​ម្យ៉ាងវិញទៀត​ដ្បិតថា​លោក​ត្រាំ​និង​លោក​គីម ជុង​អ៊ុន ទើបបាន​ជួបគ្នា​ពិភាក្សា​ពី​ការដកហូត​អាវុធ​នុយក្លេអ៊ែរ ប៉ុន្ដែ​លោក​ត្រាំ​បែរជា​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ទៅវិញ​។ ហេតុនេះ​ស្ថានភាព​បច្ចុប្បន្ន​គ្មានអ្វី​ប្រែប្រួល​ឡើយ​។ អ្វីដែល​ជា​ការព្រួយបារម្ភ​ធំ​បំផុត​ដែល​បានដឹង​បច្ចុប្បន្ន គឺ​មនុស្សជាតិ​កំពុង​ស្ថិតក្រោម​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​។ នេះ​ជា​សម្ដី​សង្កត់ធ្ងន់​របស់​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ដែល​ចូលរួម​កិច្ចប្រជុំ​៕​

ព័ត៌មានផ្សេងទៀត