រុស្ស៊ី​លើក​​ហេតុ​ផល​​ធំ​មួយ​​សុំឲ្យ​​បន្ធូរ​ទណ្ឌកម្ម​​លើ​កូរ៉េខាងជើ​ង​​តែ​អាមេរិក​​បដិសេធ​

09-11-2018 3:06 pm 200
រូបភាពអ្នកស្រី​Nikki Haley

​ប្រទេស​រុស្ស៊ី​បាន​និយាយថា ខ្លួន​កំពុងតែ​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យមាន​ការប​ន្ធូ​រ​បន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដើម្បី​អនុញ្ញាតឲ្យ​អង្គការ​ផ្ដ​ល់​ជំនួយ​អាច​ធ្វើការ​នៅ​ទី​នោះបាន​។ ប៉ុន្ដែ​អាមេរិក​ឆ្លើយតប​វិញ​ថា នឹង​មិនឲ្យ​មានការប​ន្ធូ​រ​បន្ថយ​ទណ្ឌកម្ម​ដាច់ខាត​។ បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​នៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស្នើ​ដោយ​រុស្ស៊ី​និង​ចិន មន្ដ្រីជាន់ខ្ពស់​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​អ្នកស្រី​Nikki Haley បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រុស្ស៊ី​បាន​ព្យាយាម​ដក​ការ​រឹតបន្ដឹង​ផ្នែក​ធនាគារ​ចេញពី​កូរ៉េខាងជើង​។ ប៉ុន្ដែ​អ្នកស្រី​បាន​បដិសេធ​សំណើ ហើយ​ប្រឆាំង​ដាច់ខាត​មិនឲ្យ​រឿងនេះ​កើតឡើង​ដាច់ខាត​។​

​នៅក្នុង​កិច្ចប្រជុំ​មន្ដ្រីជាន់ខ្ពស់​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ បានបង្ហាញ​សេចក្ដីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​។ សេចក្ដីថ្លែងការណ៍​អះអាងថា ការ​រឹតបន្ដឹង​លើ​កូរ៉េខាងជើង​ដូច្នេះ អាចជា​ការជ្រៀតជ្រែក​ដល់​កិច្ចការ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​ផ្ដល់ជំនួយ​មនុស្សធម៌ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េខាងជើង​។ ដូច្នេះ​រុស្ស៊ី​សុំ​ស្នើឲ្យ​អង្គការសហប្រជាជាតិ​ត្រួតពិនិត្យករណី​នេះ​ឲ្យបាន​ឆាប់​៕

ព័ត៌មានផ្សេងទៀត