ក្នុង​ខែតុលា​​អាជ្ញាធរ​​ចាប់​ផាក​រថយន្ត​ដឹក​លើស​ទម្ងន់​​​បានជាង​៤០០​លាន​រៀល​​​

09-11-2018 11:09 am 225

​ក្រសួង​សាធារណការ និង​ជញ្ជូន បានឱ្យដឹងថា ក្នុង​ខែតុលា ឆ្នាំ​២០១៨ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ១៦៦​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៤៧៣,៧៥០,០០០ រៀល​។ យើង​សង្កេតឃើញថា ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មាន​ការថយចុះ​ចំនួន ៥៩ គ្រឿង គឺ​ពី ២២៥ គ្រឿង ក្នុង​ខែកញ្ញា មក ១៦៦ គ្រឿង ក្នុង​ខែតុលា ឆ្នាំ​២០១៨ ។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៦៤​តោន​៕

ព័ត៌មានផ្សេងទៀត