កូរ៉េខាងជើង​​រង​ការចោទប្រកាន់ថា​​ពាក់ព័ន្ធ​នឹង​​ក្រុម​លួច​ប្រាក់​​រាប់លាន​​ដុល្លារ​​ពី​ទូ​អេ​ធី​អឹម​

09-11-2018 10:25 am 113
  ស្តាប់
រូបភាព​ទិន្នន័យ​ក្នុងប្រព័ន្ធកុំព្យូទ័រ
ស្តាប់ជាសំឡេង

​តាម​របាយការណ៍​ថ្មី​មួយ​បានឲ្យដឹងថា ក្រុម​វាយប្រហារ​មួយក្រុម​ជឿជាក់ថា​មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង បានធ្វើ​សកម្មភាព​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត និង​លួច​យកប្រាក់​ជាច្រើន​ពី​ម៉ាស៊ីនអេ​ធី​អឹម​ធនាគារ​។ របាយការណ៍​ក្រុមហ៊ុន​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​Lazarus​អាចជា​ក្រុម​ដ៏​មាន​គ្រោះថ្នាក់​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ បន្ទាប់ពី​ក្រុម​នេះ​រង​ការចោទប្រកាន់ថា បាន​លួច​យកប្រាក់​ពី​ម៉ាស៊ីនអេ​ធី​អឹម​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ចំនួន​ទឹកប្រាក់​ដែល​ពួកគេ​បាន​លួច មាន​រាប់​លាន​ដុល្លារ​។​

​ប្រតិ​បត្ដិកា​រដែល​ក្រុម​Lazarus​បានធ្វើ​នាពេល​ថ្មីៗ មាន​ឈ្មោះថា​FASTCash ដែល​មិន​ត្រឹមតែ​ជា​សកម្មភាព​មាន​ប្រយោជន៍​ធម្មតា​សម្រាប់​ពួកគេ​ទេ ប៉ុន្ដែ​បច្ចុប្បន្ន​អាច​ក្លាយជា​សកម្មភាព​ស្នូល​តែម្ដង​។ ក្រុម​នេះ​ក្រៅពី​មាន​ជំនាញ​លួច​ប្រាក់​ពី​ម៉ាស៊ីនអេ​ធី​អឹម ពួកគេ​ក៏មាន​ជំនាញ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​យ៉ាង​សាហាវ​។ របាយការណ៍​បង្ហាញ​ទៀតថា ពួកគេ​ក៏​ពាក់ព័ន្ធ​ការវាយប្រហារ​លើ​ក្រុមហ៊ុន​Sony Pictures​ក្នុង​ឆ្នាំ​២០១៤ និង​ការវាយប្រហារ​WannaCry​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ឆ្នាំ​២០១៧​ផងដែរ​។​

​ក្រុម​Lazarus​ពិតជា​មាន​ជំនាញ​និង​ចំណេះដឹង​ស៊ីជម្រៅ​អំពី​ប្រព័ន្ធ​ធនាគារ និង​ការកែច្នៃ​ប្រតិ​បត្ដិកា​រ ដើម្បី​លួច​ប្រាក់​ពី​ធនាគារ​ដែល​ងាយ​រងគ្រោះ គឺ​ធនាគារ​ដែល​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​ត្រឹមត្រូវ​។ សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧​មាន​សាច់ប្រាក់​ជាច្រើន​ត្រូវបាន​ដក​ចេញពី​ម៉ាស៊ីនអេ​ធី​អឹម នៅក្នុង​ប្រទេស​ចំនួន​៣០​។ ឧប្បត្ដិហេតុដ៏​ធំ​មួយទៀត​នៅ​ឆ្នាំ​២០១៨​នេះ មាន​ប្រាក់​ជាច្រើន​ទៀត​ត្រូវបាន​ដក​ចេញពី​ម៉ាស៊ីនអេ​ធី​អឹម​នៅក្នុង​ប្រទេស​ចំនួ​ន​២៣៕

ព័ត៌មានផ្សេងទៀត