ស្លាប់​៤​នាក់​​និង​របួស​៩​នាក់​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃទី​០៨​វិច្ឆិកា​​

09-11-2018 10:05 am 258

​ស្លាប់​៤​នាក់​, របួសស្រាល​៨​នាក់ និង​របួសធ្ងន់​១​នាក់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក នៅ​ថ្ងៃទី​០៨ វិច្ឆិកា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ដ​ធំ​២​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្បឿន​, ប្រជែង​, កត្ដា​យាន​, មិន​ប្រកាន់​ស្ដាំ និង​មិន​គោរព​សិទ្ធិ​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​០៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៦៨​លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣៣​នាក់​, របួសធ្ងន់​៦៣​នាក់ និង​របួសស្រាល​៤៣​នាក់​៕

ព័ត៌មានផ្សេងទៀត