អាមេរិក​៖​​ប៉ូលិស​បញ្ជាក់​​ព័ត៌មាន​​បន្ថែម​​ក្នុង​ការបាញ់​ប្រហារ​​នៅ​California​​មនុស្ស​ស្លាប់​​១២​នាក់​

09-11-2018 9:38 am 153
រូបភាពជនសង្ស័យ​និងទីកន្លែងកើតហេតុ

​ប៉ូលិស​ក្នុង​តំបន់​បានបញ្ជាក់​ព័ត៌មាន​បន្ថែម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ហេតុការណ៍​បាញ់ប្រហារ​នៅក្នុង​បា​ដែល​បង្កឡើង​ដោយ​បុរស​ម្នាក់កាលពី​យប់​ថ្ងៃពុធ បានសម្លាប់​មនុស្ស​១២​នាក់ ហើយ​ខ្មាន់កាំភ្លើង​ក៏​ស្លាប់​ដែរ​។ ខ្មាន់កាំភ្លើង​ត្រូវ​ស្គាល់​ថា​ឈ្មោះ​Ian David Long​អាយុ​២៨​ឆ្នាំ ជា​អតីត​ទ័ព​ម៉ា​រី​ន ហើយ​ការស្លាប់​របស់លោក​ប៉ូលិស​សង្ស័យថា ក្រោយ​ធ្វើ​សកម្មភាព​គេ​ក៏​បាញ់សម្លាប់​ខ្លួនឯង​។​

​ប៉ូលិស​ក្នុង​តំបន់​បានបញ្ជាក់​ផងដែ​រថា ធ្លាប់បាន​ទាក់ទង​ជាមួយ​ជនសង្ស័យ​ជាច្រើន​ឆ្នាំ ឲ្យគេ​ជួយ​សម្រួលការ​ស្ទះចរា​ច​រណ៍ ប៉ុន្ដែ​នៅពេល​ទាក់ទង​លើកចុងក្រោយ​កាលពី​ខែមេសា រូបគេ​ហាក់​មាន​អា​ការៈមិន​ស្រួល អាច​បណ្ដាលមកពី​ជំងឺស្ដ្រេស​។ ចំពោះ​មូលហេតុ​ដែល​ឈានដល់​ការបាញ់សម្លាប់​មនុស្ស​ជាង​១២​នាក់​នេះ  ក្រុម​ស៊ើបអង្កេត​មិនទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​ទេ​៕

ព័ត៌មានផ្សេងទៀត