កម្ពុជានឹងជួប​​មី​យ៉ាន់​ម៉ា​​​ក្រោយ​ចាញ់​​ម៉ាឡេស៊ី​​ក្នុងពាន AFC Suzuki cup​

09-11-2018 9:38 am 475

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ចាញ់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ដោយ​លទ្ធផល ០-១ នៅ​ថ្ងៃ​បើកឆាក​ពានរង្វាន់​អាស៊ាន AFF Suzuki Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ផ្ទាល់​ចំនួន ៣៤២៥០​នាក់​ ហើយកម្ពុជា បានបាត់បង៣ពន្ទុ នៅទឹកដីខ្លួនឯងផ្ទាល់។ ការប្រកួត​បន្ទាប់​ក្រុមបាលទាត់​ជ្រើស​ជាតិ​កម្ពុជា នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​មី​យាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​៕

​សូមបញ្ជាក់ថា ក្រុមបាលទាត់​ជ្រើស​ជាតិ​កម្ពុជា ស្ថិតក្នុង​ពូ​ល​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018៕

ព័ត៌មានផ្សេងទៀត