អាមេរិក​​មាន​ការ​បាញ់​ប្រហារ​​កើតឡើង​​ទៀតហើយ​​របួស​មនុស្ស​​ជាច្រើន​នាក់​

08-11-2018 4:35 pm 187
រូបភាព​ប៉ូលិស​ចុះទៅអន្ដរាគមន៍​​នៅកន្លែង​កើតហេតុ

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​CNN​បានឲ្យដឹងថា មាន​មនុស្ស​ជាច្រើន​នាក់​រងរបួស នៅក្នុង​ការបាញ់ប្រហារ​មួយ​កើតឡើង​នៅ​បា​មួយកន្លែង ស្ថិតក្នុង​រដ្ឋ​California​សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ពុធ​ម៉ោង​នៅ​អាមេរិក​។  តាម​សេចក្ដីរាយការណ៍​បានឲ្យដឹងថា ជន​ជា​ខ្មាន់កាំភ្លើង​បាន​ចូល​ទៅធ្វើ​សកម្មភាព​នៅក្នុង​បា​ឈ្មោះ​Borderline Bar & Grill​តែម្ដង ប៉ុន្ដែ​មិនទាន់មាន​ព័ត៌មាន​លម្អិត​ថា​មាន​ខ្មាន់កាំភ្លើង​ប៉ុន្មាន​នាក់ មាន​មនុស្ស​របួស​ប៉ុន្មាន​នាក់ ហើយ​មាន​អ្នកស្លាប់​ឬ​អត់​ទេ​។ មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ​ក៏​មិនទាន់​បានបញ្ជាក់​ដែរ ខណៈ​ប៉ូលិស​កំពុង​អន្ដរាគមន៍​និង​ស៊ើបអង្កេត​៕

ព័ត៌មានផ្សេងទៀត