អ្នកជំនាញ​​កំពុង​​បារម្ភ​​ពី​បាក់តេរី​​ស៊ាំ​នឹង​ថ្នាំ​អាច​​សម្លាប់​មនុស្ស​​រាប់លាន​នាក់​​នៅ​ឆ្នាំ​២០៥០

08-11-2018 3:17 pm 95
រូបភាព​បាក់តេរី​ស៊ាំនឹងថ្នាំ

​ក្រុម​ជំនាញ​កំពុង​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ពី​ប្រភេទ​ជំងឺឆ្លង​ដែល​អាច​សម្លាប់​មនុស្ស​បាន បង្កឡើង​ដោយសារតែ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ​។ តាម​របាយការណ៍​ពី​អង្គការ​សហ​ប្រតិ​បត្ដិកា​រ​សេដ្ឋកិច្ច​និង​អភិវឌ្ឍ​ន៍​(OECD)​បានឲ្យដឹងថា នៅ​ឆ្នាំ​២០៥០​មនុស្ស​២,៤​លាន​នាក់​អាច​នឹង​ស្លាប់ ដោយសារតែ​ជំងឺ​ឆ្លងបង្ក​ពី​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ​នេះ ហើយ​តំបន់​ដែល​រង​ផលប៉ះពាល់​គឺ​នៅ​អឺរ៉ុប អាមេរិក​ខាងជើង និង​អូស្ដ្រាលី​។ ទាក់ទង​នឹង​ការចំណាយ​លើ​ការព្យាបាល​OECD​បាន​គូសបញ្ជាក់ថា នឹង​កើនឡើង​ជា​មធ្យម​៣,៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​នៅក្នុង​ប្រទេសមួយ​។​

​ដើម្បី​ជា​វិធីសាស្ដ្រ​ទប់ស្កាត់ បណ្ដា​ប្រទេស​នៅក្នុង​តំបន់​រង​ផលប៉ះពាល់ ត្រូវតែ​បង្កើន​ការថែរក្សា​អនាម័យ កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​មេរោគ​ដែល​មិនចាំបាច់ ហើយ​ត្រូវ​ព្យាយាម​ស្វែងរក​វិធានការ​នានា​ទប់ស្កាត់​។ គួរ​បញ្ជាក់ថា បើតាម​ការស្រាវជ្រាវ​ថ្មី​មួយ​ដែល​ទើប​ចេញផ្សាយ​សប្ដាហ៍​នេះ ប្រភេទ​ជំងឺឆ្លង​បង្កដោយ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ បានសម្លាប់​មនុស្ស​ប្រមាណ​៣៣,០០០​នាក់​នៅ​អឺរ៉ុប កាលពី​ឆ្នាំ​២០១៥៕

ព័ត៌មានផ្សេងទៀត