អគ្គរដ្ឋទូត​អាមេរិក​​សាទរ​កម្ពុជា​​សម្រេចបាន​​ការពង្រីក​​វិស័យ​កម្មន្តសាល​​

08-11-2018 3:14 pm 366

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt បាន​អបអរសាទរ​កម្ពុជា សម្រេចបាន​នៅក្នុង​ការពង្រីក​វិស័យ​កម្មន្តសាល​របស់​កម្ពុ​ជា ហើយ​កែលម្អរ​ស្ថានភាព​ការងារ​នៅតាម​រោងចក្រ​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បានកត់សំគាល់​ពី​សារៈ​សំខាន់​ជា​គន្លឹះ​ក្នុងកា​រ​ពង្លឿន​កំណែទម្រង់ ដើម្បី​លើកកម្ពស់​សិទ្ធិ​កម្មករ និង​ទំនាក់ទំនង​រវាង​ថៅកែ​និង​កម្មករ ដើម្បី​រក្សា​ទំនុកចិត្ត​របស់​អ្នកបញ្ជា​ទិញ​អន្តរជាតិ និង​លទ្ធភាព​ក្នុងការ​ចូលទៅក្នុង​ទីផ្សារ​នៅ​ក្រៅប្រទេស​។ 

​ជាមួយគ្នា​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​រូបនេះ ក៏បាន​ស្នើអោយ​កម្ពុជា​ធ្វើ​ការពិគ្រោះ​យោបល់​ឱ្យបាន​ទូលំទូលាយ​ជាមួយ​ផលិតករ សហជីព និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ដូចជា​អង្គការ​ពលកម្ម​អន្តរជាតិ និង​អង្គការ​មិន​មែនរដ្ឋាភិបាល​ដែលមាន​ការពាក់ព័ន្ធ នៅក្នុង​ដំណើរការ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុក​ស្ថានទូត​អាមេរិកប្រ​ចាំកម្ពុជា ក្នុងជំនួប​ជាមួយ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​៕

ព័ត៌មានផ្សេងទៀត