លោក​​ស៊ីន​​ហ្ស៊ូ អាបេ​និង​លោក​​វ្លា​ឌី​មៀ ពូ​ទីន​​គ្រោង​ជួបគ្នា​​នៅ​សប្ដាហ៍​​ក្រោយ​

08-11-2018 11:10 am 141
នាយករដ្ឋមន្ដ្រី​ជប៉ុន​(ឆ្វេង)​និងប្រធានាធិបតីរុស្ស៊ី

​ប្រធានាធិបតី​រុស្ស៊ី​លោក​វា្លឌី​មៀ ពូ​ទីន និង​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ គ្រោង​នឹង​ជួបគ្នា​នៅ​សិង្ហ​បុរី​នា​សប្ដាហ៍​ក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ជំនួយការ​លោកពូ​ទីន​កាលពី​ថ្ងៃ​ពុធ ដោយ​បន្ថែមថា​លោកពូ​ទីន​នឹងធ្វើ​ទស្សនកិច្ច​ទៅ​សិង្ហ​បុរី​ពី​ថ្ងៃទី​១៣-១៥​វិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ ក្នុងនោះ​មាន​កិច្ចប្រជុំ​អាស៊ី​ខាងកើត​ផងដែរ​។​

​នៅក្នុង​កិច្ច​ជំនួប លោក​អាបេនិង​លោកពូទីន​រំពឹង នឹង​ពិភាក្សា​ពី​ផែនការ​សកម្មភាព​សេដ្ឋកិច្ច​រួម នៅលើ​ប្រជុំ​កោះ​ដែល​កំពុងមាន​ជម្លោះ​។ លោក​អាបេក៏​សង្ឃឹមនឹ​ង​អាចដោះស្រាយ​ជម្លោះ​ដែនកោះ​បានដែរ​។ កាលពី​ខែកញ្ញា​លោកពូ​ទីន​បាន​ស្នើថា រុស្ស៊ី​-​ជប៉ុន​នឹង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្ដិភាព ដោយ​គ្មាន​ការកំណត់​លក្ខខណ្ឌ​ជាមុន​នៅ​ចុង​ឆ្នាំនេះ​។ ប៉ុន្ដែ​ជប៉ុន​មិនបាន​យល់ស្រប​នឹង​សំណើសុំ​ចុះហត្ថលេខា​នេះ​ទេ​។ ជប៉ុន​ចង់​ដោះស្រាយ​ជម្លោះ​នៅ​ប្រជុំ​កោះ​ចំនួន​បួន ឲ្យ​រួច​រាល់សិន​ទើប​ជា​ការល្អ​។

​សូមបញ្ជាក់ថា ក្រៅពី​ជួប​ជាមួយ​នាយករដ្ឋមន្ដ្រី​ជប៉ុន លោកពូ​ទីន​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​បន្ថែមទៀត​៕

ព័ត៌មានផ្សេងទៀត