សិស្ស​និទ្ទេស​Aទាំង៤០៨នាក់ ទទួលបាន​រង្វាន់​អ្វីខ្លះ​ពី​លោក​នាយករដ្ឋមន្ត្រី​?

08-11-2018 10:29 am 469

​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និទ្ទេស A ចំនួន ៤០៨​នាក់ ត្រូវបាន​ផ្តល់ឱកាស ចូល​ជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។ ក្នុង​វេទិកា​សំណេះសំណាល​នេះ លោកនាយក​រដ្ឋមន្ត្រី បានលើកឡើង​ពី​ការធ្វើ​កំណែទម្រង់​លើ​វិស័យ​អប់រំ និង​បច្ចេកវិទ្យា​ជឿនលឿន សម្រាប់​ការសិក្សា​របស់​សិស្សានុសិស្ស ដែល​ធ្វើ​ឲ្យ​សិស្ស​ជាប់​និទ្ទេស​A កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​លើកទឹកចិត្ត​សិស្ស ដែល​មិន​បាន​ប្រឡង​ជាប់ ឲ្យខិត​ខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ក្លាយជា​យុវជន​សសរទ្រូង​សម្រាប់​ប្រទេសជាតិ នៅ​ថ្ងៃ​អនាគត​។​

​សម្រាប់​រង្វាន់​ដែល​សិស្ស​និទ្ទេស​A ទាំង​៤០៨​នាក់ ទទួលបាន​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃនេះ រួមមាន ប្រាក់​ស្លឹង១​(​ធ្វើ​ពី​មាស​លាយ​ប្រាក់​) ទឹកប្រាក់​ចំនួន​២​លាន​រៀល (៥០០​ដុល្លារ​) IPad ១​គ្រឿង និង​សៀវភៅច្បាប់អប់រំទូន្មាន​២​ក្បាល (​ក្រម ង៉ុយ និង​អ៊ូ ចុង​)៕

ព័ត៌មានផ្សេងទៀត