ស្លាប់​៣​នាក់​​និង​របួស​១៧​នាក់​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃទី​០៧​វិច្ឆិកា​​

08-11-2018 10:21 am 213

​ស្លាប់​៣​នាក់​និង​របួសស្រាល​៧​នាក់ និង​របួសធ្ងន់​១០​នាក់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក​ថ្ងៃទី​០៧ វិច្ឆិកា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​១២​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង និង​រថយន្ដ​ធុន​ធំ​១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​, មិន​ប្រកាន់​ស្ដាំ​, បត់​គ្រោះថ្នាក់​, ប្រជែង និង​មិន​គោរព​សិទ្ធិ​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​០៧​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៦២​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៩​នាក់​, របួសធ្ងន់​៦២​នាក់ និង​របួសស្រាល​៣៥​នាក់​៕

ព័ត៌មានផ្សេងទៀត