លោក​ហ៊ុន សែន ជួប​សំណេះសំណាល​និង​ប្រគល់​រង្វាន់​ដល់​សិស្ស​និទ្ទេស​A

08-11-2018 9:58 am 243

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​វិច្ឆិកា​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រគល់​រង្វាន់​ដល់​សិស្ស​ប្រឡង​ជាប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និទ្ទេស A ចំនួន ៤០៨​នាក់ នៅ​វិមាន​សន្តិភាព​។​

​សូមបញ្ជាក់​ថា សម័យ​ប្រឡង ២០ សីហា ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​អ្នក​ប្រឡង​ជាប់ ៧៦,០៣៤​នាក់ ស្មើនឹង ៦៧.០៧​ភាគរយ​។ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨​នាក់ និទ្ទេស B ចំនួន ២,២២២​នាក់ និទ្ទេស C ចំនួន ៦,០៤១​នាក់ និទ្ទេស D ចំនួន ១៥,១៨០​នាក់ និង​និទ្ទេស E ចំនួន ៥,២១៨៣​នាក់​៕

ព័ត៌មានផ្សេងទៀត