លោក​ដូណាល់ ត្រាំ​​រំពឹង​​អាច​ជួប​​លោក​គីម ជុង​អ៊ុន​​លើក​ទី​ពីរ​​នៅ​ដើម​ឆ្នាំក្រោយ​

08-11-2018 9:40 am 153
លោកគីម ជុងអ៊ុន​(ឆ្វេង)​​និងលោក​ដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​សង្ឃឹម​នឹង​អាច​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ជា​លើក​ទី​ពីរ​នៅ​ដើម​ឆ្នាំក្រោយ ប៉ុន្ដែ​លោក​ក៏​មិន​ប្រញាប់ប្រញាល់​ក្នុង​ការចរចា​ពេក​ដែរ​។ ថ្លែង​ក្នុង​ពេលធ្វើ​សន្និសីទកាសែត​បន្ទាប់ពី​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្ដិ លោក​ត្រាំ​និយាយថា លោក​ពិតជា​មានបំណង​ចង់​ធ្វើតាម​សំណើ​របស់​កូរ៉េខាងជើង ដែល​សុំឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម ប៉ុន្ដែ​កូរ៉េខាងជើង​ក៏​ត្រូវតែ​ឆ្លើយតប​ចំពោះ​អាមេរិក​វិញ​ដែរ​។​

​កូរ៉េខាងជើង​ចង់ឲ្យ​អាមេរិក​បន្ធូរបន្ថយ​ទណ្ឌកម្ម ដើម្បី​ដោះដូរ​នឹង​ការ​ពន្លឿន​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ប៉ុន្ដែ​រដ្ឋ​បាន​លោក​ដូណាល់ ត្រាំ​កន្លងមក​និយាយថា ទណ្ឌកម្ម​ដាច់ខាត​នៅតែ​បន្ដ​ដាក់​លើ​កូរ៉េខាងជើង​ដដែល រហូតដល់​ដំណាក់កាល​ចុងក្រោយ គឹ​នៅពេលដែល​កូរ៉េខាងជើង​រំលាយ​បាន​កម្មវិធី​នុយក្លេអ៊ែរ​ទាំងស្រុង​៕

ព័ត៌មានផ្សេងទៀត