អតីត​អ្នក​ថតរូប​ក្នុង​គុក​ទួលស្លែងបង្កើត​គណបក្ស«ពលករ​រុងរឿង»

07-11-2018 5:09 pm 401

​លោក​ញ៉ែម អេន​ជា​កូនពៅ ក្នុងចំណោម​បងប្អូន​៨​នាក់ ( ប្រុស​ទាំងអស់ ) ក្នុង​គ្រួសារ​មួយ​ដែលមាន​ឪពុក​ជា​បាឡាត់ស្រុក ចំណែក​ម្តាយ​បាន​ទទួលមរណភាព តាំងពី​លោក​មាន​អាយុ​២​ឆ្នាំ​។ ក្រោយមក​ក្នុង​ឆ្នាំ​១៩៧៥ លោក​ញ៉ែម អេន​ត្រូវបាន​អង្គកា​រចាត់​តាំង បញ្ជូន​ឲ្យទៅ​រៀនជំ​នាញ​ថតរូប ថត​កុន និង​គូ​ផែនទី​នៅ​ប្រទេស​ចិន នៅ​អាយុ​ជាង​១០​ឆ្នាំ​។ បន្ទាប់មកទៀត លោក​ត្រូវបានចាត់តាំង ឲ្យធ្វើជា​អ្នក​ថតរូប នៅក្នុង​គុក​ទទួល​ស្លែង រហូតដល់​ឆ្នាំ​១៩៧៩​។​

​របប​ខ្មែរក្រហម​ដួលរលំ លោក​ញ៉ែម អេន​នៅប​ន្តចូល​រួមជាមួយ​ចលនា​តស៊ូ​ខ្មែរក្រហម  មុន​ផ្ដាច់ខ្លួន និង​ចុះចូល​ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៥​។ អតីត អ្នក​ថតរូប​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​រូបនេះ ធ្លាប់បាន​កាន់តំណែង អភិបាលរង​ស្រុក​អន្លង់វែង និង​ខេត្ត​ឧត្តរមានជ័យ​។ ចំណែក​ការ​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ​វិញ លោក​ធ្លាប់​រួមរស់​ជាមួយ​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច ,​គណបក្ស​សង្គ្រោះ​ជាតិ​, គណបក្ស​សាធារណរដ្ឋ និង​ធ្លាប់​បង្កើត​គណបក្ស «​គ្រួសារ​ខ្មែរ​» តែ​ត្រូវបាន​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចេញ ដោយសារ​គ្មាន​សកម្មភាព​។​

​យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០១៨​នេះ អតីត​អ្នក​ថតរូប​ក្នុង​គុក​ទួលស្លែង វ័យ​៥៨​ឆ្នាំ​រូបនេះ បានមក​បន្ត​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយទៀត ឈ្មោះថា  « ពលករ​រុងរឿង » ដើម្បី​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​។ គោលបំណង​នៃ​ការបង្កើត​គណបក្ស​នេះ ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​នីតិរដ្ឋ និង​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ​។ លោក​ញ៉ែម អេន​បានប្រាប់​វិទ្យុ​វា​យោថា គណបក្ស « ពលករ​រុងរឿង » គឺជា​ទ្រនុំ​ចុងក្រោយ​​ នៃ​ឆាកជីវិត​នយោបាយ​របស់លោក​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍ រវាង​អ៊ុន សុខ​ឡា​និង​លោក​ញ៉ែម អេ​ន ស្ថាបនិក​គណ​បក្ស​« ពលករ​រុងរឿង » នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ !

​សំឡេង​៖
 

ព័ត៌មានផ្សេងទៀត