លោក​ផៃ ស៊ីផា​ន​ស្នើ​អ្នកកាសែត​ផ្តល់ដំណឹង​បើ​មាន​មន្ត្រី​អ្នកនាំពាក្យ​ណា​ពុំ​សហការ​

07-11-2018 3:58 pm 403
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រុម​មន្ត្រី​អ្នកនាំពាក្យ​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំងអស់ ត្រូវតែ​សហការ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ។ ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​សិក្ខាសាលា ស្តីពី​«​អ្នកនាំពាក្យ​សកម្ម ឆ្ពោះទៅ​កាន់​ប្រសិទ្ធភាព និង​រួម​ជាមួយនឹង​កិច្ច​ថែរក្សា និង​លើកតម្កើង​អធិបតេយ្យ ឯកភាព និង​មោទនភាព​ជាតិរស់​ឡើងវិញ​» នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា នា​ទីស្តីការគណៈរដ្ឋមន្ត្រី ...

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រុម​មន្ត្រី​អ្នកនាំពាក្យ​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវតែ​សហការ​ជាមួយ​អ្នកសារព័ត៌មាន ។ លោក​បញ្ជាក់ថា បើសិនជា​មាន​អ្នកនាំពាក្យ​ណាមួយ​មិន​បាន​សហការ​ជាមួយ​អ្នកសារព័ត៌មាន​ទេ ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល នឹង​ទទួល​យក​បញ្ហា​ទាំងនោះ​មក​ដោះស្រាយ​…
​សំឡេង​លោក ផៃ ស៊ីផា​ន ៖

​លោក ផៃ ស៊ីផា​ន បញ្ជាក់ថា ក្នុងករណី​អ្នកនាំពាក្យ​នៅតាម​ស្ថាប័ន​ណាមួយ ដែល​មិន​បាន​ផ្តល់​បទសម្ភាសន៍​ទៅកាន់​អ្នកសារព័ត៌មាន លោក​ស្នើឱ្យ​កត់​ឈ្មោះ​បុគ្គល ក្រសួង ចំនួន​ដង​ដែល​បាន​ទាក់ទង ថ្ងៃខែ​ម៉ោង​ទាក់ទង​តាម​ទូរស័ព្ទ និង​ផ្តល់​ព័ត៌មាន​ឱ្យ​លោក តាមរយៈ​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​លោក​រៀបចំ​សម្រួល​ដោះស្រាយ​បញ្ហា​នោះ​ត្រឡប់​ទៅ​វិញ ។​

​លោក​បញ្ជាក់​បន្តថា ការធ្វើ​បែប​នេះ មិនមាន​ជា​ការដាក់ទណ្ឌកម្ម​ចំពោះ​មន្ត្រី​អ្នកនាំពាក្យ​ទាំងនោះ​ទេ គឺ​គ្រាន់តែ​សម្រួល​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា​ប៉ុណ្ណោះ ។​

​យ៉ាងណាក៏ដោយ លោក​ផៃ ស៊ីផា​ន ក៏បាន​លើកឡើង​ថា អ្នកសារព័ត៌មាន​ក៏ត្រូវ​ពង្រឹង​វិជ្ជាជីវៈ ក្រមសីលធម៌​ជា​អ្នកសារព័ត៌មាន​របស់​ខ្លួន​ផងដែរ ។​

​គូសបញ្ជាក់ថា កម្មវិធី​សិក្ខាសាលា ស្តីពី «​អ្នកនាំពាក្យ​សកម្ម ឆ្ពោះទៅ​កាន់​ប្រសិទ្ធភាព និង​រួម​ជាមួយនឹង​កិច្ច​ថែរក្សា និង​លើកតម្កើង​អធិបតេយ្យ ឯកភាព និង​មោទនភាព​ជាតិរស់​ឡើងវិញ​» ត្រូវបាន​រៀបចំ​ធ្វើឡើង ចំនួន​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧ - ៨ ខែវិច្ឆិកា ។

​កម្មវិធី​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ពង្រឹង​ជំនាញ​មន្ត្រី​អ្នកនាំពាក្យ​តាម​ក្រសួង ស្ថាប័នរដ្ឋ​ផ្សេងៗ​ឱ្យមាន​ភាព​សកម្ម ដោយ​ពិភាក្សា​ទៅលើ​បញ្ហា​ប្រឈម​នា​ពេលកន្លងមក ក៏ដូចជា ស្វែងរក​ដំណោះស្រាយ ដោយ​មាន​ការចូលរួម​សង្កេតការណ៍​ពី​សំណាក់​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​ផងដែរ ៕

ព័ត៌មានផ្សេងទៀត