Software Developer​​និង​Software Engineer​​ខុសគ្នា​​ឬ​ដូចគ្នា​?

07-11-2018 11:15 am 192
រូបភាពពីantkh

​ការពិតទៅ​វា​ដូចជា​មិន​មានរឿង​អ្វីដែល​ត្រូវមាន​ការភាន់ច្រឡំ​អំពី​ពាក្យ​ពីរ​នេះឡើយ ។ បើ​និយាយ​ពីរ​គោលដៅ​អ្នក​ទាំងពីរ​នេះ​សុទ្ធតែ​បង្កើត​Software​បាន​ដូចគ្នា​។ បើ​អ្នក​បាន​រៀន​ចប់​មហាវិទ្យាល័យ​ព័ត៌មានវិទ្យា ប្រាកដ​ណាស់​ថា​អ្នក​អាច​ស្ថិតនៅក្នុង​មុខតំណែង​ជា​Developer​ឬ​Engineer មួយណា​ក៏បាន គ្រាន់តែ​ការទទួលខុសត្រូវ​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​អ្នក​មិន​បានបញ្ចប់​មហាវិទ្យាល័យ​ព័តិមានវិទ្យា​ទេ នោះ​អ្នក​ប្រហែលជា​អាច​ស្ថិត​ត្រឹម​ជា​software developer ប៉ុណ្ណោះ​។ នេះ​បើ​អ្នក​មានបទពិសោធន៍​ច្រើន​អំពី programmings ព្រោះ​អ្នក​គ្រាន់តែ​ជា​អ្នកជំនាញ programming ណាមួយ​ប៉ុណ្ណោះ ។​

​ពេលដែល​អ្នក​ស្ថិតក្នុង​តំណែង​ជា​Software engineer អ្នក​ត្រូវ​គិត​លម្អិត​មុននឹង​ចាប់ផ្ដើម​បង្កើត​software​មួយ ដូចជា​គិត​ទៅលើ​resource hardware ដែល​កម្មវិធី​នោះ​ត្រូវការ គិតពី​ទិសដៅ​លម្អិត​នៃ data ដែល software ត្រូវ​គ្រប់គ្រង គិតពី​ស្តង់ដា​របស់ software នោះ​សម្រាប់ users ទូទៅ គិតពី​អនាគត​ថា​កម្មវិធី​នេះ​នឹង​ត្រូវធ្វើ​អ្វី​បន្ថែម ដើម្បីឲ្យ​វា​ដំណើរការជា​និរន្តរ៍​។ ត្រូវ​គិតពី​បញ្ហា​ចំណាយ និង​ការថែរក្សា ត្រូវ​គិតពី​ពេលវេលា​នៃ​ការបញ្ចប់​ផ្នែក​នីមួយៗ​រហូតដល់​កម្មវិធី​នេះ​ត្រូវ​បញ្ចប់​ទាំងស្រុង ។

​ចំណែក​អ្នក​developer គឺ​គេ​គិត​អំពី​កូដ​និង​វិធី​យ៉ាងណា ដើម្បី​បង្កើត​software​មួយ​ដែល​ឆ្លើយតប​តាម​អ្នកប្រើប្រាស់​ជាក់លាក់​មួយ​របស់គេ និង​តាម​ការផ្ដល់​យោបល់​ពី​engineer​។ ជាទូទៅ​អ្នក​developer គឺ​គិត​ទៅលើ​តែ​ដំណើរការ​សរសេ​រកូដ ដើម្បី​ដោះស្រាយ​អ្វីមួយ​ជាក់លាក់​សម្រាប់​អតិថិជន​របស់គេ​ប៉ុណ្ណោះ ពួកគេ​មិនសូវ​គិតពី​ស្តង់ដារ​នៃ​ប្រព័ន្ធ​នោះ​តម្រូវ​តាម​អ្នកប្រើប្រាស់​ទូទៅ​នោះទេ ។ ជា​សរុប software developer និង software engineer គឺ​ខុសគ្នា​តែ​លើ​ការគិត​ប៉ុណ្ណោះ ប៉ុន្តែ​ពូកគេ​គឺជា programmer​ដូចគ្នា ។ នេះ​ជា​ការលើកឡើង​ពី​អ្នក​ធ្លាប់​មានបទពិសោធន៍​៕

ប្រភព៖antkh

ព័ត៌មានផ្សេងទៀត