សិង្ហ​បុរី​៖​​ជម្លោះ​​ពាណិជ្ជកម្ម​​អាមេរិក​-​ចិន​​បើ​ដោះស្រាយ​​មិន​ទាន់ពេល​​នឹង​បង្ក​​ជា​វិបត្ដិ​ធ្ងន់ធ្ងរ​

07-11-2018 8:38 am 246
លោកលី សៀនឡុង(ឆ្វេង)​ពេលចូលរួម​កិច្ចពិភាក្សា

​នៅក្នុង​កិច្ចពិភាក្សា​មួយ​កាលពី​ថ្ងៃ​អង្គារ ដែលមាន​មនុស្ស​ចូលរួម​ជាង​៤០០​នាក់ សុទ្ធ​ជា​ឥស្សរជន​នយោបាយ​និង​អ្នកជំនួញ​ល្បីឈ្មោះ នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លោក​លី សៀន​ឡុង​បាន​និយាយថា ប្រសិនបើ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន មិន​ត្រូវបាន​ដោះស្រាយ​ទេ នោះ​នឹង​ធ្វើឲ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ ផលប៉ះពាល់​អាច​កើតឡើង​លើ​ការវិនិយោគ រូបិយប័ណ្ណ និង​វិបត្ដិ​ផ្សេងៗ​ទៀត​។

​លោក​លី​បាន​បន្ដថា ទស្សនៈ​ដែល​អាក្រក់​បំផុត​គឺ​ប្រជាជន​ចិន​ខ្លះ​គិតថា ប្រជាជន​អាមេរិក​ចង់បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង ពួកគេ​មាន​សិទ្ធិ​ត្រឹមត្រូវ​នៅ​គ្រប់កន្លែង ហើយ​ប្រជាជន​អាមេរិក​ខ្លះ​គិតថា ប្រជាជន​ចិន​ចង់​ជំនួស​តួនាទី​មហាអំណាច​របស់​អាមេរិក​។ នៅពេលដែល​ចិន​លែង​សំខាន់​សម្រាប់​ប្រជាជន​អាមេរិក ហើយ​បើ​មិន​ដោះស្រាយ​បញ្ហា​នេះ​ឲ្យបាន​ឆាប់​ទេ នោះ​វា​នឹង​ជះឥទ្ធិពល​កាន់តែ​អាក្រក់​បង្ក​ជា​ផលវិបាក​ដល់​គោលនយោបាយ​នានា​៕

ព័ត៌មានផ្សេងទៀត