សង្គម​ស៊ីវិល​សាទរ​ការបង្កើត​ក្រុម​ការងារ​ដោះស្រាយ​សំណើ និង​ទាមទារ​ឲ្យមាន​ប្រសិទ្ធភាព​

06-11-2018 5:58 pm 391

​សង្គម​ស៊ីវិល​ជាច្រើន បាន​សម្តែង​ការ​សាទរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេច​បង្កើត​ក្រុមការងារ ដើម្បី​ពិនិត្យ​ពិភាក្សា នូវ​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ និង សិក្សា​អំពី​សំណើ និង សំណូមពរ​ផ្សេងៗ​របស់​សង្គម​ស៊ីវិល ដាក់​ជូន​រាជរដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ដោះស្រាយ​។ មន្ត្រី​សង្គម​ស៊ីវិល អះអាងថា កិច្ច​ជំនួប​ជាមួយ​រដ្ឋាភិបាល សម្រាប់​ការដោះស្រាយ​បញ្ហា​នេះ ពិតជា​មាន​សារៈសំខាន់ ដើម្បី​ឱ្យ​រដ្ឋាភិបាល បាន​យល់ដឹង​កាន់តែ​ច្បាស់​ពី​បញ្ហា​ប្រឈម​នានា ពិសេស​តួនាទី​របស់​សង្គម​ស៊ីវិល​។​

​ទន្ទឹម​នឹង​ការ​សាទរ សង្គម​ស៊ីវិល​ទាំងនោះ ទាមទារ​ឲ្យមាន​ប្រសិទ្ធភាព ក្នុង​ការដោះស្រាយ បើទោះបី​ក្រុមការងារ​នេះ ហាក់​ត្រូវបាន​បង្កើត​យឺត​ពេល​បន្តិ​ចក្តី​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល ៣​រូប មក​ពី​អង្គការ​និចហ្វិច ខុម​ហ្វ្រែល និង​អង្គការ​លីកាដូ​៖

សំឡេង


ព័ត៌មានផ្សេងទៀត