លោក​សម រង្ស៊ី ​អះអាងថា​ លោក​កឹម សុខា​ នឹងត្រូវ​ដោះលែង​​នៅ​ថ្ងៃ​២៩ ធ្នូ​ ខាងមុខ​​

06-11-2018 4:46 pm 2496

​លោក​សម រង្ស៊ី បាន​ចេញមក​អះអាង​ជា​សាធារណៈ​នៅ​ថ្ងៃទី​០៦ វិច្ឆិកា នេះ ថា​លោក​បាន​ទទួលបាន​ព័ត៌មាន ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ថា លោក​ហ៊ុន សែន នឹង​ដោះលែង​លោក​កឹម សុខា នៅ​ថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ក្នុងឱកាស​ខួប​ទី ២០ នៃ "​នយោបាយ​ឈ្នះៗ​" របស់លោក ហ៊ុន សែន​។ ប៉ុន្តែ សម រង្ស៊ី​ថា តាម​ការពិត ការដោះលែង​លោក​កឹម សុខា នេះ គឺធ្វើឡើង​ក្រោម​សម្ពាធ​អន្តរជាតិ​សុទ្ធសាធ ហើយ​ជា​ជំហាន​ទី​១ ដើម្បី​ចៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម ពី​សហភាព​អឺរ៉ុប​។ ឯ​ជំហាន​ទី​២ លោក​ថា នឹង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ​។​

​ប៉ុន្តែ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា នេះ​គ្រាន់តែ​ជាការ​ប្រឌិត​ព័ត៌មាន ដើម្បីឲ្យ​គេ​ចាប់អារម្មណ៍​លើ​លោកស​ម រង្ស៊ី​ឡើងវិញ ប៉ុណ្ណោះ​។ លោក​ថា រដ្ឋាភិបាល មិនអាច​រំលោភ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​បានទេ​។​ដូច្នេះ ករណីនេះ មិន​អាចទៅរួច​ឡើយ​៕

ព័ត៌មានផ្សេងទៀត