ក្រុមហ៊ុន​​Hyundai​​និង​Kia​​គ្រោង​ប្រើ​​បច្ចេកវិទ្យា​​សាក​អាគុយ​​រថយន្ដ​​ដោយ​ប្រើ​​បន្ទះ​សូ​ឡា​

05-11-2018 4:55 pm 261
ឡូហ្គោ​ក្រុមហ៊ុនHyundai

​ក្រុមហ៊ុន​ផលិត​រថយន្ដ​កូរ៉េខាងត្បូង Hyundai និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Kia Motors គ្រោង​នឹង​ចាប់ផ្ដើម​ប្រើប្រាស់​បច្ចេកវិទ្យា​សាក​អាគុយ​រថយន្ដ ដោយ​ប្រើ​ប្រព័ន្ធ​សូ​ឡា​ស្រូប​ពន្លឺព្រះអាទិត្យ​។ បច្ចេកវិទ្យា​នេះ​គ្រោង​ប្រើប្រាស់​លើ​រថយន្ដ​មួយចំនួន​របស់​ក្រុមហ៊ុន​Hyundai​និង​Kia ដើម្បី​បំពេញ​តាម​គោលការណ៍​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​។​

​ក្រុមហ៊ុន​បានឲ្យដឹងថា បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​នឹងត្រូវ​ដំឡើង​លើដំបូល​រថយន្ដ សម្រាប់​ប្រភេទ​រថយន្ដ​ហាយ​ប្រី​ដ​និង​រថយន្ដ​អគ្គិសនី​។ ក្រុមហ៊ុន​គ្រោង​នឹង​ចាប់ផ្ដើម​ប្រតិ​បត្ដិការប​ច្ចេក​វិទ្យាជំ​នា​ន់ទី​មួយនេះ ទៅលើ​រថយន្ដ​របស់ខ្លួន​នៅ​ឆ្នាំ​២០២០​។

​សូមបញ្ជាក់ថា បណ្ដា​ប្រទេស​មួយចំនួន​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បានកំណត់​គោលដៅ​និង​មហិច្ឆតា​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ការ​បូ​ន​ឌី​អ៊ុក​ស៊ីត​ពី​រថយន្ដ ជាហេតុ​ធ្វើឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ដ ត្រូវ​ត្រួតពិនិត្យ​មើល​លើ​ការផលិត​រថយន្ដ​របស់ខ្លួន​សារជាថ្មី​៕

ព័ត៌មានផ្សេងទៀត