អាមេរិក​-​ជប៉ុន​​ធ្វើ​សមយុទ្ធ​​ទ្រង់ទ្រាយ​ធំ​​ក្នុង​តំបន់​​ប៉ាស៊ីហ្វិក​​មិន​ខ្វល់​​ភាព​តានតឹង​​ជាមួយ​ចិន​

05-11-2018 11:57 am 452
  ស្តាប់
រូបភាពកងទ័ពចូលរួមធ្វើសមយុទ្ធ
ស្តាប់ជាសំឡេង

​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​តូ​ក្យូ បានប្រកាស​ពី​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន ចាប់តាំងពី​ឆ្នាំ​១៩៨៦​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។ សមយុទ្ធ​Keen Sword 19​ចាប់ផ្ដើម​នៅ​ដើម​សប្ដាហ៍​នេះ ធ្វើឡើង​ស្របពេល​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយ​ចិន​នៅក្នុង​តំបន់​។ សមយុទ្ធ​មាន​ការចូលរួម​ពី​កងទ័ព​ជប៉ុន​ប្រមាណ​៤៧,០០០​នាក់ កងទ័ព​អាមេរិក​ជាង​១០,០០០​នាក់ មាន​នាវាចម្បាំង​ជាច្រើន​គ្រឿង នាវា​មុជទឹក និង​នាវាចម្បាំង​កាណាដា​ពី​រគ្រឿង​ក៏​ចូលរួម​ដែរ​។ ចំណែក​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​អាមេរិក​USS Ronald Reagan នឹងចូលរួម​ក្នុង​ការហ្វឹកហាត់​ប្រឆាំង​នាវាមុជទឹក​។

​កង​នាវាចរ​នឹង​បើក​ការបាញ់ប្រហារ​ដោយ​កាំភ្លើង​ធំ​និង​មី​ស៊ី​ល​ការពារ ព្រមទាំង​បើក​ការប្រយុទ្ធ​លើ​ដែនអាកាស​នៅ​ជិត​ដែនទឹក​របស់​ចិន​។ មន្ដ្រី​យោធា​បញ្ជាក់ថា សមយុទ្ធ​Keen Sword 19​ជា​ការបង្ហាញ​ពី​សមត្ថភាព​របស់​កង​យោធា​សម្ព័ន្ធមិត្ដ​ទាំងពីរ រួមគ្នា​ទប់ទល់​នឹង​វិបត្ដិ​ដែល​កំពុង​កើតឡើង​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។ ម្យ៉ាង​ការរៀបចំ​សមយុទ្ធ​ក៏​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​អន្ដរប្រតិ​បត្ដិកា​រកង​នាវាចម្បាំង ក្នុង​ការចែករំលែក​ព័ត៌មាន ទិន្នន័យ ការដឹកជញ្ជូន និង​ការផ្គត់ផ្គង់​ទៅវិញទៅមក​តាម​នាវា​។ មេបញ្ជាការ​កងទ័ព​ជប៉ុន​វិញ​និយាយថា សមយុទ្ធ​រវាង​អាមេរិក​-​ជប៉ុន​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ស្ថិរភាព​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​និង​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

​ទីក្រុង​ប៉េកាំង​បានចេញ​ប្រតិកម្ម​ហើយ​ព្រមាន​អាមេរិក​និង​ជប៉ុន​ថា ប្រទេស​ទាំងពីរ​កំពុង​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​ចិន​។ ការរំលោភ​ដែន​អធិបតេយ្យ​ធ្វើឡើង​តាមរយៈ​ការអនុញ្ញាតឲ្យ​នា​វានិង​យន្ដហោះ​ចម្បាំងរ​បស់​គេ ចូលមក​ក្បែរ​ដែនទឹក​ចិន​។ មន្ដ្រី​ចិន​បាន​ចោទ​អាមេរិក​ពីបទ​រំលោភបំពាន​លើ​គោលការណ៍​ធ្វើ​នាវាចរ ហើយ​ថា​ការធ្វើ​សមយុទ្ធ​រវាង​អាមេរិក​ជាមួយ​ជប៉ុន នឹង​បង្ក​ភាព​តានតឹង​កាន់តែខ្លាំង​នៅក្នុង​តំបន់​ដែល​កំពុងមាន​ជម្លោះ​ស្រាប់​។ ចិន​ប្រកាស​នឹង​បង្កើន​សមត្ថភាព​កងទ័ព​ជើង​ទឹក ដោយ​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​ត្រូវតែ​ត្រៀម​រៀបចំ​សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​សង្គ្រាម ឬ​ការធ្វើ​សមយុទ្ធ​យោធា​ដែល​កំពុង​កើនឡើង​ខ្លាំង​៕

ព័ត៌មានផ្សេងទៀត