កីឡាករ​​និង​បុគ្គលិក​​ក្លឹប​​Leicester City​​ចូលរួម​​គោរព​វិញ្ញាណក្ខន្ធ​​ម្ចាស់​ក្លឹប​​នៅ​បាងកក​

05-11-2018 9:01 am 504
រូបភាព​ក្រុមកីឡាករ​និងបុគ្គលិកក្លឹបចូលរួមពិធីបុណ្យសព

​កីឡាករ​និង​បុគ្គលិក​របស់​ក្លឹប​Leicester City​ទាំងអស់ បាន​ធ្វើដំណើរ​មកដល់​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ការធ្វើដំណើរ​មក​ប្រទេស​ថៃ ដើម្បី​ចូលរួម​បុណ្យសព​លោក​Vichai Srivaddhanaprabha​ជា​ម្ចាស់​ក្លឹប ទើប​ទទួលមរណភាព​កាលពី​សប្ដាហ៍​មុន​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​។ លោក​Vichai​ជា​មហាសេដ្ឋី​ជនជាតិ​ថៃ​មាន​អាយុ​៦០​ឆ្នាំ ហើយក៏​ជា​ម្ចាស់​ក្លឹប​Leicester City​ផង​នោះ ជាមួយនឹង​មនុស្ស​បួន​នាក់​ទៀត បាន​ស្លាប់​ភ្លាមៗ​ក្រោយ​ឧទ្ធម្ភាគចក្រ​របស់លោក​ធ្លាក់ បន្ទាប់ពី​ហោះ​ចេញពី​កីឡាដ្ឋាន​Leicester​ក្រោយ​ចប់​ការប្រកួត​។ ហេតុការណ៍​នេះ​បង្កឲ្យមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​ពុំទាន់​មាន​ការបញ្ជាក់​ពី​មូលហេតុ​នៃ​ការធ្លាក់​ឧទ្ធម្ភាគចក្រ​នៅឡើយ​ទេ​។ ក្រុម​កីឡាករ​និង​បុគ្គលិក​ក្លឹប​ដែល​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ បានបង្ហាញ​ការសោកស្ដាយ​និង​ក្ដុកក្ដួល​បំផុត​៕


ព័ត៌មានផ្សេងទៀត