មនុស្ស​ស្លាប់ដោយសារ​ខ្យល់ព្យុះនិង​ទឹកជំនន់​នៅ​អ៊ីតាលីកើន​ដល់​១៧​នាក់​

04-11-2018 9:57 am 321
ថ្ងៃទី២៩ខែតុលាអាជ្ញាធរប្រកាសពីទឹកជំនន់ហក់ឡើងខ្លាំងនៅក្រុងVenice

​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​១៧​នាក់ បន្ទាប់ពី​ប្រទេស​អ៊ីតាលី រង​ការវាយប្រហារ ដោយ​ខ្យល់ព្យុះ​និង​ទឹកជំនន់ រយៈពេល​១​សប្តាហ៍​កន្លងទៅ​។ តាម​ការប៉ាន់ស្មាន ទំហំ​នៃ​ការខូចខាត ដោយសារ​គ្រោះធម្មជាតិ វាយប្រហារ​នៅ​ភាគ​ខាងជើង​តំបន់ Veneto គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង​១​ពាន់​លាន​អឺរ៉ូ​។ ទន្ទឹមនឹងនោះ ដើមឈើ​ប្រមាណ ៣​សែន​ដើម​ត្រូវបាន​បំផ្លាញ ដោយ​កម្លាំង​ខ្យល់​បក់បោក​ខ្លាំង​។​

​គួរ​ជម្រាបជូន​ថា កាលពីសប្តាហ៍មុន ព្យុះសង្ឃរា​បាន​នាំមក​នូវ​ទឹកជំនន់ វាយប្រហារ​តំបន់ជាច្រើននៅក្នុងប្រទេសអ៊ីតាលី។ ជាពិសេសទីក្រុង Venice នៃ​តំបន់ Veneto ស្ថិតនៅ​ភាគ​ខាងជើង​ឆៀង​ខាងកើត​ប្រទេស​អ៊ីតាលី បានរងការវាយប្រហារធ្ងន់ធ្ងរជាងគេ ដែល​នេះ​ជា​គ្រោះមហន្តរាយធម្មជាតិ​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់​កើតមាន​​ រយៈពេល​ស្ទើរតែ​មួយ​ទសវត្សរ៍​៕​

ព័ត៌មានផ្សេងទៀត