គន្លឹះ​និង​​ល្បិច​ខ្លះៗ​​ដើម្បី​ដឹងថា​​Window Crack ឬ License

03-11-2018 11:37 am 430
រូបភាព​កុំព្យូទ័រប្រើ​Window 10

​ដោយសារ​មាន​ការសាកសួរ​ច្រើន​ទាក់ទង​ថា​៖ តើ​ត្រូវ​ធ្វើយ៉ាងណា​ឲ្យដឹងថា​Window Crack​ឬ License? ថ្ងៃនេះ​យើង​សូម​លើកយក​នូវ​វិធីសាស្ត្រ​មួយចំនួន​មក​បង្ហាញ ដែល​រៀបរៀង​ដោយ​លោក​សា សិលា​។

♦ វិធីសាស្ត្រ​ទី​១៖

​សម្រាប់​អ្នកប្រើប្រាស់​Window 10 យើង​អាច​ចូល​ទៅកាន់ (Sitting -> Update & Security -> Activation) យើង​នឹង​ឃើញ​មាន​ភាពខុសគ្នា​រវាង​Window Crack និង License ដូចខាងក្រោម​៖

១. សម្រាប់​Window Crack អ្នក​និង​ទទួលបាន​សារ​មួយ​ថា Window is activated using your organization’s activation services (​សូម​មើល​រូបភាព​)

២. ចំណែក​Window License អ្នក​និង​ទទួលបាន​សារ​មួយ​ថា Window is activated with a digital license ឬ Window is activated with a digital license link to your Microsoft account (​សូម​មើល​រូបភាព​)

♦ វិធីសាស្ត្រ ទី​២ ៖

​យើង​ប្រើ Command ដើម្បី​បង្ហាញ Script យើង​អាច​ប្រើ Command ខាងក្រោម​ក្នុង CMD ឬ Run បាន​ដូចគ្នា តោះមក​តាមដាន​ទាំងអស់គ្នា​៖

- RUN or CMD → slmgr.vbs /dli → Enter ៖ នោះ​យើង​និង​ឃើញ​ពី​ភាពខុសគ្នា​រវាង​Crack និង License (​មើល​រូបភាព​ខាងក្រោម​) ។​


​ប្រភព៖ antkh

ព័ត៌មានផ្សេងទៀត