លោក​គិន ភា​៖ របាយការណ៍​លីកាដូ ហាក់​ចង់​រំលោភ​លើ​សមត្ថកិច្ច​តុលា​ការ​

01-11-2018 6:49 pm 374
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ដើម​ខែ​វិច្ឆិកា​នេះ អង្គការ​លីកាដូ បានបង្ហាញ​របាយការណ៍​ថ្មី​មួយ ស្តី​ពី​ការបញ្ឈប់​ការឃុំខ្លួន​បណ្តោះអាសន្ន​មិនចាំបាច់  ដោយ​ជំរុញ​ឲ្យ​ចៅក្រម​ស៊ើបសួរ ប្រើ​សិទ្ធិ​ដោះលែង​ជនជាប់ចោទ​ឲ្យនៅ​ក្រៅ​ឃុំ រហូត​ដល់​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​រឿងក្ដី​។ ការជំរុញ​បែបនេះ ដើម្បី​កុំឲ្យ​បន្ថែម​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ លើ​ជន​ជាប់​ឃុំ​រាប់ពាន់នាក់ ដែល​កំពុង​ស្ថិតក្នុង​ភាព​ណែន​ចង្អៀត​ស្រាប់ ក្នុង​ពន្ធនាគារ​។  ជុំវិញ​របាយការណ៍​នេះ ត្រូវបាន​អ្នកឃ្លាំមើល​ស្ថាន​ការ​សង្គម និង​នយោបាយ​នៅ​កម្ពុជា ចាត់ទុក​ជា​របាយការណ៍ ដែល​មាន​ចេតនា​ប៉ុនប៉ង ចង់​រំលោភ​លើ​ដែន​សមត្ថកិច្ច​របស់​តុលាការ​។ ប៉ុន្តែ​នឹង​មាន​ការគាំទ្រ ប្រសិនបើ​អង្គការ​មួយ​នេះ ផ្តល់​ជា​អនុសាសន៍ លើ​ការកែប្រែ​មន្ទីរឃុំឃាំង ដូចជា​ការពង្រីក​ទំហំ សម្អាត បរិស្ថាន អនាម័យ​ជាដើម​។​

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​៖

​សំឡេង​

ព័ត៌មានផ្សេងទៀត