ស្ងាត់ៗ​​ក្រុមហ៊ុន​ចិន​​មួយ​​បង្ហាញ​Tablet​​ពិសេស​​អាច​បត់​បាន​

01-11-2018 4:06 pm 411
រូបភាពTabletអាចបត់បានរបស់ក្រុមហ៊ុនRoyole

​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​Royole Corporation បានដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់ខ្លួន គឺ​ប្រភេទTablet​ដែល​អាច​បត់​បាន​លើកដំបូង​។ ក្រុមហ៊ុន​បានដាក់​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ ប្រភេទ​Tablet​នេះ​មាន​អេក្រង់​ទំហំ​៧,៨​អ៊ី​ញ ហើយ​នៅពេល​បត់​ជា​ពីរ​វា​មាន​ទំហំ​ប្រហែល​នឹង​ស្មា​ត​ហ្វូន​ដែរ​។ ក្រុមហ៊ុន​បានបញ្ជាក់​បន្ថែមថា Tablet​ប្រភេទ​ថ្មី​នេះ​មាន​រាងស្ដើង​ស្រស់ស្អាត ហើយ​អាច​បត់​បាន​ជាង​២០០​ពាន់​ដង ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ទទួល​ការបញ្ជាទិញ​ពី​ថ្ងៃទី​០១​វិច្ឆិកា​នេះ រីឯ​តម្លៃ​វិញ​ប្រមាណ​ជា​១,៣០០​ដុល្លារ​។​

សូមបញ្ជាក់ថា ក្រុមហ៊ុន​Royole​បាន​បង្កើតឡើង​៦​ឆ្នាំ​មកហើយ ដែល​ដំបូង​ជា​ក្រុមហ៊ុន​ផលិត​អាវយឺត​និង​មួក មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​Shenzhen៕

ព័ត៌មានផ្សេងទៀត