គណ​បក្ស​មួយ​​ប្រកាស​​មិន​គាំទ្រ​​ការ​ដក​ប្រព័ន្ធ​​អនុគ្រោះ​ពន្ទ​​EBAពី​កម្ពុជា​​

31-10-2018 4:04 pm 1191
ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃទី​៣១ តុលា​នេះ បាន​ប្រកា​ល​មិន​គាំទ្រ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហើយ​ស្នើសុំ​ឱ្យមាន​ការចរចារ​វាង​ភាគី​ពាក់ព័ន្ធ ជាពិសេស រាជរដ្ឋាភិបាល​កម្ពុជា និង តំណាង​សហភាព​អឺរ៉ុប ក្នុង​ការរក​ដំណោះស្រាយ​សមស្រប​ណាមួយ ដើម្បី​ធានាបាន​នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់  វិស័យ​ឯកជន និង ចៀសវាង​នូវ​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ការបាត់ បង់​ការងារ​ដល់​ប្រជាជន​។ បើតាម​បក្ស​មូលដ្ឋាន ប្រសិនបើ​មាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​នឹង​រងគ្រោះ ហើយ​សេដ្ឋកិច្ច​អាច​នឹងមាន​បញ្ហា​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​យល់ឃើញថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប និង​ក្លាយជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​វិស័យ​ឯកជន ដែល​កំពុង នាំចេញ​ផលិតផល​វាយនភណ្ឌ​ការ​ដេរ កៅស៊ូ និង អង្ករ ទៅកាន់​សហ​គន៍​អឺរ៉ុប ដែលជា​កត្តា​នាំឱ្យ​កម្ពុជា បាត់បង់​សមត្ថភាព​ក្រ​កួត​ប្រជែង បាត់បង់​ចំណូល​ជាតិ ព្រមទាំង​ប៉ះពាល់​ដល់​ការងារ និង ជីវភាព​រស់នៅ​របស់​កម្មករ ក៏ដូចជា​អត្រា​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រកា​ស​មិន​គាំទ្រ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហើយ​ស្នើសុំ​ឱ្យមាន​ការចរចារ​វាង​ភាគី​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា និង តំណាង​សហភាព​អឺរ៉ុប ក្នុង​ការរក​ដំណោះស្រាយ​សមស្រប​ណាមួយ ដើម្បី​ធានាបាន​នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន និង ចៀសវាង​នូវ​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ការបាត់ បង់​ការងារ​ដល់​ប្រជាជន​។

​យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​គូសបញ្ជាក់ថា ប្រសិនបើ​មាន​ការព្យួរ​ការអនុគ្រោះ​ពន្ធ​នាំចូល​លើ​គ្រប់​មុខទំនិញ​ពី​កម្ពុជា​ដោយ​សហភាព​អឺរ៉ុប កម្ពុជា​នឹង​បាន​បាត់បង់​ចំណូល​សេដ្ឋកិច្ច​របស់ខ្លួន​។​តាម​របាយការណ៍ មួយឆ្នាំៗ កម្ពុជា​នាំ​ទំនិញ​របស់ខ្លួន ចូលទៅ​ទីផ្សារ​អឺរ៉ុប មាន​ទំហំ​ទឹកប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ​។ ដូច្នេះ​ប្រសិនបើ​សហភាព​អឺរ៉ុប តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​នាំចូល ប្រាក់​ពន្ធ​ដែល​កម្ពុជា​ត្រូវ​បង់​គិត​ជា​មធ្យម មាន​រហូតដល់​៦៧៦​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ដោយ​ប្រើប្រាស់​កម្មករ​ប្រមាណ​៤០​ម៉ឺន​នាក់​។​

​ចំណែកឯ​សមាគមកាត់ដេរ​នៅ​កម្ពុជា​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ទ​នេះ នឹង​អាច​ប៉ះពាល់​ដល់​កម្មករ​ជិត ៧០​ម៉ឺន​នាក់ និង អ្នក​អាស្រ័យ​ផល​លើ​វិស័យនេះ​ជិត​២​លាន​នាក់​។​

​សម្រាប់​ប្រធាន​សហជីព​កម្មករ និង​អ្នកវិភាគ​មួយចំនួន យល់ឃើញ​ស្រដៀង​គ្នា​ថា វិស័យ​រោងចក្រ​កាត់ដេរ​កម្ពុជា​អាច​នឹងមាន​ភាពវឹកវ​រ នៅពេល​សហភាព​អឺរ៉ុប​ឈប់​អនុគ្រោះ​ពន្ធ​នាំចេញ​សសម្លៀកបំពាក់ ហើយ​បញ្ហា​នេះ នឹង​នាំឱ្យ​ប៉ះពាល់​ការងារ​ដល់​កម្មករនិយោជិត និង ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​អាស្រ័យ​ផល​លើ​វិស័យ​កាត់ដេរ​នេះ​។ ធនាគារពិភពលោក បានឱ្យដឹងថា វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់ ក្នុង​ការជួយ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​។​

​តែ​យ៉ាងណាក្តី សម្រាប់​ជំហរ​រាជរដ្ឋាភិបាល​កម្ពុជា ទោះបីជា​ការអនុគ្រោះ​ពន្ធ​ប៉ះពាល់​ដល់​កម្ពុជា តែ​វិធានការ​នេះ​មិន​អាចធ្វើឲ្យ​កម្ពុជា​ស្លាប់ទេ ហើយ​កម្ពុជា​ត្រូវការ​សន្តិភាព ស្ថេរភាព នៅក្នុង​ប្រទេស​ទាំងមូល ជាង​ត្រូវការ​លុយ​ទាំងអស់នោះ ហើយ​កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព ឯករាជ្យភាព និង សុខ សន្តិភាព ទៅ​ប្តូរ​នឹង​ការចង់បាន​របស់​សហ​ភាព​អឺរ៉ុប​ដែរ​៕

ព័ត៌មានផ្សេងទៀត