​​បណ្ឌិត​​មាស នី​៖​​អន្តរាគមន៍​​​ព្រះ​មហាក្សត្រ​​ចាំបាច់​​សម្រាប់​​ជម្លោះ​​នយោបាយ​​ខ្មែរ​​

30-10-2018 3:51 pm 817
  ស្តាប់
លោក​បណ្ឌិត មាស នី ។រូបថតពីVOD
ស្តាប់ជាសំឡេង

ក្រុម​បញ្ញវន្ត​ខ្មែរ​មួយក្រុម រួមមាន​លោក​បណ្ឌិត ឡៅ ម៉ុងហៃ លោក​បណ្ឌិត មាស នី លោក លឺ ឡាយស្រេង និង បញ្ញវន្ត​មួយចំនួនទៀត បាន​ផ្ញើលិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជអន្តរាគមន៍​លើ​បញ្ហា​ជម្លោះ​រវាង​អ្នកនយោបាយ​នៅ​កម្ពុជា​។​ជា​លិខិត​ដែល​បាន​សរសេរ​លិខិត​ផ្ញើថ្វាយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី ២៥ ខែ​ឧសភា ប៉ុន្តែ​ត្រូវបាន​ផ្សព្វផ្សាយ​ជាថ្មី​នៅ​ថ្ងៃទី ៣០ តុលា នេះ​។ លោក​បណ្ឌិត មាស នី អ្នកវិភាគ​និង​តំណាងឱ្យ​ក្រុម​បញ្ញវន្ត​បាន​លើកឡើងថា ព្រះមហាក្សត្រ​មាន​តួនាទី​ជា​អាជ្ញាកណ្តាល នៅពេល​ប្រទេសជាតិ​មាន​ជម្លោះ ដូច្នេះ​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ជា​រឿង​ចាំបាច់ សម្រាប់​ជម្លោះ​នយោបាយ​ខ្មែរ​ដែល​កំពុង​កើតមាន​សព្វថ្ងៃ​។ សូម​ស្តាប់​បទសម្ភាសន៍​រវាង​គួន សំបូរ​ជាមួយ​លោក​បណ្ឌិត មាស នី​៖

ព័ត៌មានផ្សេងទៀត