លោក​គិន ភា​៖​ របបរាជានិយម​​រឹងមាំ​ អ្នកនយោបាយ​​គួរ​ឈប់​​យក​អង្គ​​ព្រះមហាក្សត្រ​ មក​ពាក់ព័ន្ធ​​

29-10-2018 11:30 am 624

​ថ្ងៃទី​២៩ តុលា​នេះ (២៩-​តុលា ២០០៤-២៩ តុលា ២០១៨) ជា​ខួប​លើក​ទី ១៤ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​នៃ​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី​។​

​អ្នកនយោបាយ​កម្ពុជា សុទ្ធតែ​អះអាងថា ខ្លួន មាន​ភក្តីភាព និង​ស្មោះស្ម័គ្រ ចំពោះ​អង្គ​ព្រះមហាក្សត្រ ក៏ដូចជា​របបរាជានិយម​។ ប៉ុន្តែ ពាក្យ​ភក្តីភាព និង​ស្មោះស្ម័គ្រ ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​របបរាជានិយម នៃ​អ្នកនយោបាយ​ខ្លះ គ្រាន់តែ​ជា​វោហា​សាស្ត្រ តែ​ធាតុពិត ពេលខ្លះ វោហា​សាស្ត្រ នោះ ហាក់ជា​ការប្រមាថ ព្រះ​ចេស្តា និង​របបរាជានិយម​ទៅវិញ​...​។​

​ដើម្បីឲ្យ​របបរាជានិយ​ម​នៅ​កម្ពុជា រឹងមាំ គង់វង្ស​យូរអង្វែង លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា ស្នើ​ដល់​អ្ននយោបាយ​គ្រប់ភាគី ឈប់​ប្រើប្រាស់​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ មក​ពាក់ព័ន្ធ នឹង​នយោបាយ​។ លោក​ថា អ្នកនយោបាយ​មាន​បញ្ហា​នឹង​គ្នា គួរ​ដោះស្រាយ ជាមួយ​អ្នកនយោបាយ​គ្នាឯង មិនត្រូវ​យក​ព្រះ​ចេស្តា​ព្រះមហាក្សត្រ មក​លាយឡំ​ឡើយ ...........

​ជា​បន្ត​សូម​ស្តាប់ លោក​គិន ភា តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត